សប្បាយ​ក្លាយជា​ទុក្ខផឹកស៊ី​ជួបជុំ​បងប្អូនទាញ​ក្បាល​មេក្រូ​ច្រៀង​កម្សាន្តឆក់​ស្លាប់​ភ្លាមៗ​

ប្រភព វត្តភ្នំ
ខេត្តបាត់ដំបង៖ស្ត្រី​​ម្នាក់​​បាន​​ដួល​​ស្លាប់​​ភ្លាម​​មួយ​​រំពេ​ចដោយ​សារ​​ឆក់​​ក្បាល​​មេ​ក្រូនៅ​ក្នុង​​លំ​នៅ​ដ្ឋាន​​របស់​ខ្លួនខ​ណៈ​ដែល​​មាន​ការ​​ជួប​​ជុំ​​បង​ប្អូនហូប​ចុក​បន្តិ​ច​បន្តួចហើយ​​ស្ត្រី​​រង​គ្រោះ​​ដែល​​ទើប ​តែ​​ចេញ​ពី​​បន្ទប់​ទឹក បាន​​ដើរ​ទៅ​​ចាប់​​មេ​ក្រូបំរុង​ច្រៀង​ខារ៉ាអូខេ ក៏ត្រូវ​ឆក់​ស្លាប់​កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៤ វេលា​ម៉ោង ១០​យប់ នៅ​ភូមិ​-​ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​បុរស​ជា​ប្តី​ឈ្មោះ សួរ បូរ អាយុ ៤២​ឆ្នាំ រស់នៅ​ត្រង់​ចំណុចកើតហេតុ និង​មានកូន​ចំនួន ៤​នាក់​ក្នុងបន្ទុក បាន​ឲ្យ​ដឹងថា នៅ​ល្ងាច​ថ្ងៃកើតហេតុ គាត់​ជាមួយនិង​សាច់​ញាតិ​បងប្អូន បាន​ជួបជុំគ្នា ហូបចុក​លេង​នៅក្នុង​ផ្ទះ ដោយ​ដាក់​ខារ៉ាអូខេ ច្រៀង​លេង​កំសាន្ត ហើយ​នោះ​ភរិយា​របស់គាត់​ឈ្មោះ នូវ ផល្លី អាយុ ៤៤​ឆ្នាំ ដែល​ទើបតែ​ចេញចូល ក្នុងផ្ទះ​បាយ​និង​បន្ទប់ទឹក ក៏បាន​ដើរទៅ​ចាប់​ក្បាល​មេក្រូ បំរុង​ច្រៀង​លេង ក៏​ស្រាប់​តែមាន​ការឆ្លង​ចរន្ត ឆក់​ដួល​ស្លាប់​ភ្លាម​មួយ​រំពេច​។​

​ភ្លាមៗ​នោះ​សាច់ញាតិ មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​បានបញ្ចប់​កម្មវិធី ដើម្បី​រាយ​កាណ៍​ទៅ​សមត្ថកិច្ច ចុះមក​ត្រួតពិនិត្យ​។ បុរស​ជា​ប្តី​បានធ្វើការ​សន្និដ្ឋានថា ទំនងជា​ពេលនោះ ដៃ​របស់​ភរិយា​របស់គាត់ មាន​សភាព​សើម ព្រោះ​ទើបនឹង​ចេញពី​បន្ទប់ទឹក ដែល​អាច​ឆ្លង​ម៉ាស់​បាន​យ៉ាង​ងាយ​។ ការស្លាប់​របស់​នារីរ​ង​គ្រោះ បាន​​បន្សល់ទុក​នូវ កូនប្រុស​ស្រី​ចំនួន ៥​នាក់ កំព្រា​តែលតោល គ្មាន​ទីពឹង មិន​ខុសពី​ពាក្យចាស់ ដែល​បាន​ពោលថា សប្បាយ​ក្លាយជា​ទុក្ខ​នោះទេ​៕


Share on Google Plus
    Blogger Comment
    Facebook Comment