មេទ័ពជើងគោក ៖កិច្ចប្រជុំភាគី វិវាទនយោបាយ ទាំងអស់ ត្រូវបានអូសបន្លាយ

បាងកក៖ មេទ័ពជើង គោកថៃ លោក ប្រាយុទ្ធ ចាន់អូឆា អះអាងថា កិច្ចប្រជុំដ៏ចម្រុងចម្រះ រវាងភាគីវិវាទនយោបាយអស់ទាំង ត្រូវបានអូសបន្លាយ ។
យោងតាមគេហទំព័រ The Nation របស់ថៃ នៅថ្ងៃ ព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០១៤ បានចុះផ្សាយឲ្យដឹងថា ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា មេបញ្ជាការកងទ័ពជើងថៃ បានថ្លែងថា នៅក្នុងប្រជុំ ស្វែងរកដំណោះស្រាយវិបត្តិ នយោបាយផ្ទៃក្នុង កាលពីម្សិលមិញនេះ នៅទីបញ្ជាកដ្ឋាន កងទ័ពជើងគោកថៃ ត្រូវបានអូសបន្លាយ ដោយសារតែពីភាគីនិមួយៗ នៅតែប្រកាន់ជំហររបស់ខ្លួន ។

នៅក្នុងកិច្ចប្រជុំខាងលើ មានការចូលរួមពី គ្រប់ភាគី វិវាទផ្នែកនយោបាយ និងជាដើមចម បង្កឲ្យកើតវិបត្តិនយោបាយ រួមមាន ប្រធានព្រឹទ្ធសភាស្តីទី ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត លោក អាប់ភីស៊ីត វេចាជីវ៉ា ប្រធានគណបក្សប្រជាធិបតេយ្យ (បក្សប្រឆាំងថៃ) លោក ចារុផុង រឿងសុវណ្ណ ប្រធានបក្សភឿថៃ លោក ស៊ូថេប ថងស៊ូបាន មេដឹកនាំចលនា ប្រឆាំងរដ្ឋាភិបាល និង លោក ចាតុផន ព្រំផាន មេដឹនាំក្រុម អាវក្រហម ដោយភាគីនិមួយៗ មានសមាជិក ៥រូប ។

លោក ប្រាយុទ្ធ បានអះអាង នៅវេលាម៉ោង ២ រសៀលថ្ងៃនេះ នឹងមានបើកកិច្ចប្រជុំសារជាថ្មី ម្តងទៀត ដែលសមាភាពចូលរួមដដែល ដើម្បីស្វែងរកចំណុចប្រសព្វមួយ ក្នុងបញ្ចប់វិបត្តិនយោបាយ ដែលកំពុងញ៉ាំញីប្រទេសថៃ ដោយសារតែមានយល់ឃើញ ខុសគ្នារបស់អ្នកនយោបាយ ៕

Share on Google Plus
    Blogger Comment
    Facebook Comment