បុរសម្នាក់​ ជាប់ចោទ ពីបទរំលោភ សេពសន្ថវៈ ដោយសារ គ្មានលុយ ២ម៉ឺនរៀល ឲ្យខាងស្រី ក្រោយពីរួមភេទរួច

ប្រភព ដើមអម្ពិល
ខេត្តត្បូងឃ្មុំៈ ករណីរំលោភសេពសន្ថវៈមួយ ពោលគឺស្ត្រីដើមបណ្តឹង និងជនសង្ស័យ ក្រោយពីបានផឹកស្រាស្រវឹងជាមួយគ្នា ខាងប្រុស បានសុំផ្ទះខាងស្រីដេក ប៉ុន្តែក្នុងខណៈ ជិតពាក់កណ្តាលយប់ទៅហើយនោះ ខាងប្រុសបានចាប់ផ្តើមមានចំណង់ផ្លូវភេទ ហើយបានទៅបបោសអង្អែល និងលួងលោមខាងស្រីរហូត រួមភេទ បានសម្រេច។

លុះខាងស្រីបានទារលុយចំនួន២ម៉ឺនរៀល ខាងប្រុសមិនឲ្យ ក៏ត្រូវខាងស្រីប្តឹងសមត្ថកិច្ច ឲ្យចាប់ខ្លួនតែម្តង ពីបទរំលោភសេពសន្ថវៈ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១១យប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ នៅភូមិថ្មដាប់ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នគរបាលស្រុកមេមត់ បានឲ្យដឹងថា ស្ត្រីរងគ្រោះ មានឈ្មោះថុន សាត អាយុ៤២ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ បានប្តឹងសមត្ថកិច្ចថា នៅល្ងាចថ្ងៃកើតហេតុ គាត់ (ថុន សាត) មានគ្នា៣នាក់ ក្នុងនោះ មានឈ្មោះលឹម ហេន ភេទប្រុស អាយុ ៣៩ឆ្នាំ ចូលរួមផឹកជាមួយដែរ លុះពួកគេផឹកស្រាអស់ក៏បែកផ្លូវគ្នារៀងៗខ្លួន។

 ស្ត្រី ថុន សាត បានឲ្យសមត្ថកិច្ចដឹងទៀតថា ក្រោយពីបែកផ្លូវគ្នា គាត់ក៏បានមកផ្ទះហូបបាយជាមួយកូន រួចនាំគ្នាដេក ក្នុងផ្ទះគ្មានទ្វារសម្រាប់បិទបើកទេ។ លុះយប់ជ្រៅបន្តិច ឈ្មោះហេន បានដើរមកសុំផ្ទះស្នាក់មួយយប់ ហើយគាត់ក៏អនុញ្ញាត ដោយគាត់ (សាត) ដេកជិតមាត់ទ្វារម្ខាង និងឈ្មោះ ហេន ដេកជិតមាត់ទ្វារម្ខាងទៀត។លុះបន្ទាប់មក បុរសឈ្មោះ ហេន បានធ្វើសកម្មភាពលូកស្ទាប និងបានចាប់ឱបគាត់ជាប់ និងសន្យាឲ្យលុយពេលរួមភេទរួច ហើយគ្រានោះឈ្មោះ សាត ក៏នៅស្ងៀម រហូតដល់ឈ្មោះ ហេន រួមភេទបានសម្រេច ។ បន្ទាប់មកឈ្មោះ សាត ក៏បានទារលុយពីឈ្មោះ ហេន ប៉ុន្តែយប់នោះ ឈ្មោះ ហេន ថាគ្មានលុយទេ ។ ឈ្មោះ ក៏បាននិយាយថា បើគ្មានលុយ ព្រឹកស្អែកនិងប្តឹងនគរបាល។

លុះព្រឹកឡើងរឿងក៏លេចឮ ដល់អ្នកជិតខាង ហើយឈ្មោះ សាត ក៏បានប្តឹងសមត្ថកិច្ចតែម្តង។ នគរបាលបានឲ្យដឹងទៀតថា ដោយឡែកឈ្មោះ លឹម ហេន បានឆ្លើយថា នៅយប់នោះ ក្រោយពីពួកគេបែកផ្លូវគ្នា ខ្លួនបានឲ្យឈ្មោះ ថា ជិះម៉ូតូដឹកខ្លួនទៅផ្ទះ ប៉ុន្តែ ដល់ពាក់កណ្តាលផ្លូវ ម៉ូតូអស់សាំង ទើបឈ្មោះ ថា បានបណ្តើរម៉ូតូទៅផ្ទះវិញ ឯខ្លួនក៏ដើរបន្តទៅផ្ទះ ។

 លុះពេលដើរមកដល់មុខផ្ទះឈ្មោះ សាត ឃើញមិន ទាន់ដេកលក់ ខ្លួនក៏សុំឈ្មោះ សាត ស្នាក់មួយយប់ ហើយឈ្មោះសាត ក៏ព្រម បន្ទាប់សម្រាកបានបន្តិច ខ្លួនក៏បាន ស្ទាប អង្អែល ឈ្មោះសាត រហូតបានរួមភេទ ដោយក្នុងពេលនោះ ឈ្មោះ សាត បាននិយាយថា ត្រូវឲ្យលុយគាត់ចំនួន ២ម៉ឺនរៀល ។ ប៉ុន្តែពេលពីរួមភេទរួច ឈ្មោះ ហេន ឆ្លើយថា គ្មានលុយ ទើប ឈ្មោះ សាត បានប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តងទៅ។ យ៉ាងណាក៏ដោយ ឈ្មោះ ហេន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងចងក្រងសំណុំរឿង ពីបទរំលោភសេពសន្ថវៈ និងបានបញ្ជូនទៅសាលាដំបូងខេត្តកំង់ចាម ដើម្បី ចាត់ការទៅតាមនីតិវិធី៕

Share on Google Plus
    Blogger Comment
    Facebook Comment