សឹង្ហបុរី៖ ជាការឆ្លើយតបចំពោះព័ត៌មាន នៃការធ្វើរដ្ឋ ប្រហារនៅប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ក្រសួងការបរទេសសឹង្ហបុរី បានសម្តែងនូវការព្រួយបារម្ភខ្លាំង ជុំវិញការវិវត្តន៍ថ្មីនេះ ហើយក៏សង្ឃឹមថា
ស្ថានការណ៍នឹងអាចវិលទៅរកសភាពដើមក្នុងពេលឆាប់ៗខាងមុខតាមដែលអាចធ្វើទៅបាន។
យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០១៤ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសសិង្ហបុរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់ នឹងអត់ធ្មត់ ហើយត្រូវធ្វើការឆ្ពោះទៅរកផលវិជ្ជមាន និងត្រូវជៀសវាងអំពើហិង្សា និងការបង្ហូរឈាម។
អ្នកនាំពាក្យរូបនោះបន្ថែមថា «ប្រទេសថៃ ជាប្រទេសដែលសំខាន់ក្នុងតំបន់ និងជាសមាជិកមួយសំខាន់នៅក្នុងអាស៊ាន ហើយស្ថានការណ៍មិនប្រក្រតីទាំងនេះ នឹងវិលរកសភាពដើម»។





Blogger Comment
Facebook Comment