ដំណើររឿងជីវិតកម្សត់ៗបែបនេះ មិត្តអ្នកអានប្រហែលជាធ្លាប់ឮហើយ ប៉ុន្តែសាច់រឿងកុមារាមានឈ្មោះ A-Long ខាងក្រោមនេះវិញ អាចនឹងប្លែកពីរឿងដែលអ្នកធ្លាប់ដឹងបន្តិចព្រោះការរស់នៅរបស់កុមារានេះអាចនឹងធ្វើឱ្យកូនកំព្រាជាច្រើនទៀតយកតម្រាប់តាមបាន។

គិតមកដល់ពេលនេះ A-Long មានអាយុ ១០ ឆ្នាំហើយ។ ឪពុកម្ដាយរបស់ក្មេងនេះស្លាប់ដោយសារជម្ងឺអេដស៍ ខណៈដែលពេលនោះ A-Long មានអាយុត្រឹមតែ ៦ ឆ្នាំប៉ុណ្ណោះកាលពីឆ្នាំ ២០១០។ ក្រោមដំបូលផ្ទះដ៏តូចមួយរស់នៅតែឯង គ្មានមិត្តភ័ក្ដិសូម្បីតែម្នាក់ មានតែឆ្កែមួយក្បាល និងមាន់ប៉ុន្មានក្បាលតែប៉ុណ្ណោះ A-Long ចាប់ផ្ដើមរៀនធ្វើអ្វីៗដោយខ្លួនឯងដូចជា ដាំបាយ ធ្វើម្ហូប ចិញ្ចឹមមាន់ ដាំស្ពៃ និងកិច្ចការជាច្រើនទៀតដែលមនុស្សធំមិនអាចគិតថាគេអាចធ្វើបាន។
ដោយសារតែមានផ្ទុកមេរោគអេដស៍ A-Long មិនត្រូវបានគេស្វាគមន៍ឱ្យចូលសាលារៀននោះទេ។ ប្រជានជនរស់នៅលើភ្នំ Malu ស្ថិតក្នុងខេត្ត Luizhou នេះបានប្រាប់ទៅសាលាថា បើសិនជា A-Long ចូលសាលាពួកគាត់នឹងយកកូនទៅរៀននៅសាលាផ្សេង។ លោកនាយកបានព្យាយាមប្រាប់ពីបញ្ហានេះដល់ទៅអ្នកដែលបានរើសអើង A-Long ដែរ តែពួកគេនៅតែមិនព្រមស្ដាប់។ យ៉ាងណាក៏ដោយក្មេងតូចម្នាក់នៅមានលោកជីដូនចាស់ជរាម្នាក់ដែរ នៅបង្ហាត់បង្រៀនអក្សរ។
មានជីដូនពិតមែនតែជីដូនរបស់ A-Long គឺរស់នៅជាមួយពូបង្កើតរបស់គេ ស្ថិតនៅចម្ងាយឆ្ងាយគួរសមពីផ្ទះ A-Long។ លោកយាយបានប្រាប់អ្នកសាព័ត៌មានថា លោកយាយមិនអាចយក A-Long ទៅរស់ជាមួយបានទេដោយសារពូមីងគេខ្លាចឆ្លងមេរោគពីវា។ ដូច្នេះគាត់បានត្រឹមមកអើតមើល A-Long ពេលថ្ងៃ សល់ពីនេះ A-Long គឺដោយខ្លួនឯង។ នៅមានរឿងកម្សត់ជាច្រើនទៀត តែនិយាយត្រឹមហ្នឹងសិនចុះ។ ឥឡូវបកទៅមើលសកម្មភាពប្រចាំថ្ងៃរបស់ A-Long ទាំងអស់គ្នា៕
Blogger Comment
Facebook Comment