មនុស្សម្នាក់ៗមាន អារម្មណ៍ ខុសៗគ្នា ដូច្នេះយើងនាំគ្នា ទៅមើលបម្រាម សំខាន់ៗដែល អាចគិតក្នុងចិត្ត ប៉ុន្តែ ហាមធ្លោយមាត់ ប្រាប់ទៅ គូស្នេហ៍ របស់អ្នកជាដាច់ខាត ។ តើបម្រាមទាំងនោះ មានអ្វីខ្លះ ?
១-កុំប្រាប់គេជាដាច់ខាត ថាមិត្តភក្តិរបស់គេ ចាប់អារម្មណ៍លើអ្នក
ប្រសិនបើចៃដន្យ អ្នកដែលចាប់អារម្មណ៍ មកលើអ្នកជា មិត្តភក្តិរបស់គូស្នេហ៍នោះ អ្នកត្រូវព្យាយាម រកមធ្យោបាយ ជៀសវាងកុំបា្រប់គេ បើមិនដូច្នេះ នឹងកើតការរំខានបេះដូង ព្រោះវាអាចនឹងធ្វើឲ្យ គ្រួសារ ប្រេះស្រាំ រហូតទាល់តែមិន អាចផ្សារភ្ជាប់គ្នា បាន វិញទេ យ៉ាងណាមិន បាច់ប្រាប់ល្អជាង ។
២-កុំសារភាពប្រាប់គេថា អ្នកកំពុងតែស្រឡាញ់គេម្នាក់ទៀត
មិនគួរគម្បីសោះឡើយ ប្រសិនបើថ្ងៃណាមួយ អ្នកមានអារម្មណ៍ចាប់ចិត្ត ស្រឡាញ់លើបុរសណាម្នាក់ ។ ត្រូវសូត្រឲ្យរត់មាត់ថា រឿងបែបនេះ ឲ្យគេដឹងមិន បានជាដាច់ខាត ព្រោះការពិតទៅខ្លួន អ្នកផ្ទាល់ក៏ មិនចង់ឲ្យគេទៅស្រឡាញ់ ស្រីណាផ្សេងដែរ ។ ដូច្នេះមិនគួរប្រាប់ទៅគេថា អ្នកលួចស្រឡាញ់ បុរសនេះ បុរសនោះទេ បើមិនដូច្នេះទេ អាចនឹងចែកផ្លូវ គ្នាដើរជាមិន ខាន ។
៣-កុំប្រាប់ជាដាច់ខាតថាអ្នកធ្លាប់ក្បត់ចិត្តសង្សារ
ប្រសិនបើអ្នកធ្លាប់ក្បត់ចិត្តសង្សារ ត្រូវលាក់រឿងនេះ ឲ្យជិតកុំធ្វើចិត្តល្អដោយការសារភាពប្រាប់ គូស្នេហ៍ មិនចំពោះរឿងរ៉ាវ អតីតកាល ឬ បច្ចុប្បន្នក៏ដោយពីព្រោះទង្វើបែបនេះ វានឹងធ្វើឲ្យអ្នកក្លាយ ជាមនុស្ស មាន ប្រវត្តិមិនសូវល្អ ក្នុងអារម្មណ៍របស់គេ ។ ធម្មតាមនុស្សជៀសកំហុសមិនរួចទេគ្រាន់តែ កំហុសដូចរៀប រាប់ ខាងលើ នេះទាមទារឲ្យមានការលាក់លៀមផង ពីព្រោះបើយកទៅប្រាប់គូស្នេហ៍ របស់អ្នកនឹងធ្វើ ឲ្យគេចេះ តែសង្ស័យរហូតអាចក្លាយ ជាស្នាមប្រេះឆា ។
៤-កុំប្រាប់គេថា គេមិនខ្លាំងដូចមុនសោះ
ចំពោះរឿងលើគ្រេនេះ មិនត្រូវធ្វើការប្រៀបធៀប សិចដោយលើកហេតុផលថា ពីមុនដូចជា មានអារម្មណ៍ សុខស្រួល រ៉ូម៉ែនទិកដែលជាសម្តីមួយបង្ហាញពីសមត្ថភាពរឿងលើគ្រែរបស់ គេពីព្រោះវា នឹងធ្វើឲ្យគេខូច អារម្មណ៍ ។ រឿងនេះសំខាន់ណាស់ សម្រាប់បុរស ចូរចាំថា មិនត្រូវមើលងាយ សមត្ថភាពផ្លូវភេទ របស់គេ ជាដាច់ខាត មិនដូច្នេះទេ កើតរឿងធំហើយ ។
៥-កុំធ្វើឲ្យគេមានអារម្មណ៍ថា គេគ្មានសមត្ថភាពការងារ
វាជារឿងមួយទៀត សម្រាប់បុរស អ្នកត្រូវធ្វើឲ្យមានជំនឿថា អ្នកមានការជឿជាក់លើគេ សូម្បីតែការ ពិតគ្មាន ក៏ដោយ បញ្ជាក់ឲ្យគេឃើញថាអ្នកនៅខាងគេរហូតមិនចំពោះថា គេឈ្លោះជាមួយចៅហ្វាយ របស់គេ ឬរឿង អីក៏ដោយក៏ អ្នកនៅតែឈរខាងគេ រហូតទើបគេមិនមាន អារម្មណ៍ធុញទ្រាន់ ។
៦-កុំប្រាបប់គេថា អ្នករកប្រាក់បានធ្វើច្រើនជាងគេ
ពីព្រោះនឹងធ្វើឲ្យ គេចោទប្រកាន់ថា អ្នកមើលងាយសមត្ថភាពគេ ។ នោះបើជាអ្នកមានអារម្មណ៍ រំខានចិត្ត ដែលគេរកប្រាក់បាន តិចជាងខ្លួនក៏ដោយ ធ្វើជាស្រ្តីត្រូវមាន ការអត់ធ្មត់ ខ្លះផងក្នុងរឿង បែបនេះ បើគិតចង់ រស់នៅជាមួយគេបន្តទៅទៀត ។
៧-កុំនិយាយពាក្យថា “ចែកផ្លូវគ្នាដើរ” បើអ្នកមិនគិតបែបនោះមែន
ពីព្រោះការដែលនិយាយ សុំចែកផ្លូវគ្នាញឹកញាប់ វាអាចជា សារមួយធ្វើឲ្យ គូស្នេហ៍គិតថា អ្នកចង់ ត្រៀមខ្លួន ចែកផ្លូវហើយ វាអាចនឹងក្លាយ ជាការពិតបាននៅថ្ងៃក្រោយ ។ ដូច្នេះមិនត្រូវនិយាយថា “ចែកផ្លូវផ្តេសផ្តាស” បើអ្នកមិនបានតាំងចិត្ត ថាបែកបាក់មែនទេនោះ ៕

Blogger Comment
Facebook Comment