ពោធិ៍សាត់៖ កម្លាំងនគរបាលស្រុកក្រគរ បានឃាត់ខ្លួន បុរសវ័យ៣១ឆ្នាំម្នាក់ បន្ទាប់ពីបានប្រព្រឹត្តអំពើអាសលើ ក្មួយស្រី វ័យទើប ៦ឆ្នាំ ដែលជាអំពើមួយត្រូវបានសង្គមស្អប់ខ្ពើម និងថ្កោលទោសជាទីបំផុត។
បើតាមមន្រ្តីនគរបាលបានឲ្យដឹងថា សកម្មភាព នៃការប្រព្រឹត្តិអំពើអាសរបស់បុរសល្មោភតណ្ហានេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នៅក្នុងឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលជាលំនៅដ្ឋាន របស់កុមារីរងគ្រោះ។
បើតាមមន្រ្តីនគរបាលបានឲ្យដឹងថា នៅយប់ថ្ងៃទី២៣ ខែឧសភា លោក ទី សំណាង អាយុ ៣១ឆ្នាំ ដែលប្រជា ពលរដ្ឋប្រសិទ្ធនាមឲ្យជាបិសាចតណ្ហា បានផឹកស្រាស្រវឹង ហើយទៅប្រព្រឹត្តអំពើអាសលើក្មួយស្រីរបស់ខ្លួន ដោយ ស្ទាប និងមួលលើប្រដាប់ភេទ។
សមត្ថកិច្ចបន្តថា ក្រោយទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារកុមារីរងគ្រោះ បូករួមនិងចម្លើយសារភាព បុរស ល្មោភតណ្ហា ទី សំណាង ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមច្បាប់៕

Blogger Comment
Facebook Comment