ថ្ងៃទី ២៤​គ្រោះថ្នាក់​ ចរាចរណ៍​សម្លាប់ មនុស្ស​៣នាក់ និង របួស​ធ្ងន់ស្រាល ១៦នាក់

ប្រភព ដើមអម្ពិល
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ កើតឡើង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤ ទូទាំងប្រទេស ៨លើក (យប់ ៦លើក), មានមនុស្សស្លាប់ ៣នាក់ (ប្រុស) និង មានមនុស្ស របួសធ្ងន់ ៩នាក់(ប្រុស) និង របួសស្រាល ៧នាក់ (ប្រុស) ។ គេហទំព័រអគ្គស្នងការដ្ឋានគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើក បានបង្កឲ្យខូចខាតយានយន្តសរុប ១៦គ្រឿង ក្នុងនោះម៉ូតូ ១៣គ្រឿង , រថយន្តធុនតូច ២គ្រឿង, រថយន្តធុនធំ ១គ្រឿង ។

 ប្រភពខាងលើឲ្យដឹងបន្តទៀតថាមូលហេតុ បណ្តាលមកពីលើស ល្បឿន៤លើក,មិនគោរពសិទ្ធិ ១លើក, មិនប្រកាន់ស្តាំ ១លើក, ស្រវឹង ១លើក, ប្រជែងគ្រោះថ្នាក់ ១លើក ក្នុងនោះជិះម៉ូតូ និងអ្នករួមដំណើរគ្រោះថ្នាក់ មិនពាក់មួក ១៦នាក់ (យប់ ៩ នាក់) ។ រថយន្តដែលត្រូវផាកពិន័យ នៅអង្គភាពប្រចាំថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤នេះ សរុបចំនួន ៣៩៨គ្រឿង ក្នុងនោះមានរថយន្ត ទេសចរណ៍គ្រួសារ ៥៧គ្រឿង រថយន្តដឹក អ្នកដំណើរធុនតូច ១៣៥គ្រឿង រថយន្តដឹកទំនិញធុនតូច ៥៩គ្រឿង រថយន្តដឹកទំនិញធុនធំ ១៤៧គ្រឿង ។ រថយន្តទាំងអស់ត្រូវបាន បង់ប្រាក់ពិន័យរួចនៅ ស្នងការដ្ឋាន នគរបាលខេត្ត ៣៦៥គ្រឿង និងនាយកដ្ឋានសណ្ដាប់ធ្នាប់ ៣៣គ្រឿង ៕

Share on Google Plus
    Blogger Comment
    Facebook Comment