ប្រភព ៖
វត្តភ្នំ
កូរ៉េខាងត្បូង៖វត្តមានរបស់តារាជប៉ុនចូអេអូដាហ្គីរីនិងម៉ាអេដាអាតស៊ូកុនាំឲ្យមានការអបអរពីអ្នកគាំទ្ររាប់ពាន់នាក់ដែលបានជួបជុំគ្នានៅក្រៅមជ្ឈមណ្ឌលភាពយន្តពូសាន សម្រាប់ការបើកមហោស្រព ភាពយន្តអន្តរជាតិ
ក្រុងពូសាន លើកទី១៨ នៅពេលតួហុងកុងលោក អារ៉ុន ក្វុក បានឈរនៅមុខ កាម៉េរ៉ា ជាមួយតួស្រីកូរ៉េខាងត្បូងនាង កាង ស៊ូ-យេអុន។
ក្រុមតារានៅអាស៊ី អាស៊ីដទៃទៀត ក៏បានបង្ហាញសម្រស់ លើកម្រាលព្រំក្រហម នៅពេលចាប់ផ្តើម នៃពីធីប្រឡងខ្សែភាពយន្តនេះផងដែរ។ យោងតាម សារព័ត៌មាន divaasia នាងកាង ហានណា បានក្លាយជាស្នូលនៃការ ចាប់អារម្មណ៍ដោយសារតែ រ៉ូបពណ៌ខ្មៅ ភ្ជាប់ដោយស្បៃស្តើង នៅខាងខ្នង។ រ៉ូបដៃវែងកជិតនេះ មើលទៅហាក់ដូចជាអភិរក្ស គ្មានអ្វីគួរអោយចាប់អារម្មណ៍ទេ នៅពីមុខ តែពីខាងក្រោយ សាច់ក្រណាត់ស្តើង មើលឃើញសាច់សខ្ចី ចាប់ពីកដល់រង្វះគូថ។
ភាពយន្តជាង៣០០ នឹងត្រូវចាក់បញ្ចាំង រយៈពេល ១០ថ្ងៃ រួមមានភាពយន្ត ទើបចេញបញ្ចាំងលើកដំបូងចំនួន ៩៥ ហើយមហោស្រពនេះ នឹងបិទនៅថ្ងៃ ១២ ខែតុលា ជាមួយនឹងការបញ្ចាំង ភាពយន្តរឿង The Dinner របស់ គីម ដុង-ហ្យុន ផងដែរ៕
Blogger Comment
Facebook Comment