មានចង្កូមប្រវែង១៥សង់ទីម៉ែត្រនិងទម្ងន់២៧២គីឡូក្រាមសត្វខ្លាធំៗពីរក្បាលSaberនិងJandaត្រូវបានអ្នកស្រីJaniceHaleyចិញ្ចឹមនៅផ្ទះគាត់ដោយឱ្យចំណីសិតសក់មុជទឹកដូចជាកូនបង្កើត និងសត្វឆ្កែឆ្មាសាមញ្ញៗ អីចឹង ដែលគេគ្រប់គ្នាខ្លាចរអា។
ចុះហេតុអ្វី Janice Haley មិនខ្លាចអីបន្តិចសោះ?អ្នកស្រី Janice ថាពួកគាត់ដូចមានចំណងពិសេស ជាមួយសត្វខ្លា។ ដំបូងប្រហែល២០ឆ្នាំកន្លងទៅ Janice បានទៅរៀនវគ្គបណ្ដុះបណ្ដាលសត្វខ្លា ហើយពីរឆ្នាំក្រោយ គាត់បានត្រឡប់មកផ្ទះវិញជាមួយកូនខ្លាមួយក្បាល។
ក្នុងឆ្នាំ ២០០២ គាត់បានទិញ Janda ឥឡូវវាមានអាយុ ១២ឆ្នាំហើយ។ នៅពេលខ្លាទី១បានស្លាប់ក្នុងឆ្នាំ ២០០៧ គាត់បានយកសត្វខ្លាអាយុ២សប្ដាហ៍ឈ្មោះ Saber មកចិញ្ចឹម។ Janice អ្នករស់នៅរដ្ឋ Florida បានឱ្យដឹងទៀតថា” ពួកវាមើលមកខ្ញុំដូចម្ដាយរបស់វាអីចឹង។
យូរៗទៅ ខ្ញុំចាត់ទុកវាដូចជាកូនរោមច្រើនរបស់ខ្ញុំអីចឹងដែរ។ ពួកយើង មានចំណងពិសេសមួយ។ ពួកវាមកត្រដុសមុខ ហើយឱ្យខ្ញុំថើបច្រមុះវា។ ពួកយើងអាចឱបវាបានដោយគ្មានបញ្ហា។ ក្រោយលេងនិងឱ្យចំណី Janice បានដេកជាមួយពួកវា ដើម្បីជួយពួកវាឱ្យដេក។
គាត់និយាយថា គាត់មិនដឹងថា មានប៉ុន្មានកន្លែងទេ ដែលអ្នកអាចដេកជាមួយខ្លានោះ ចំណែកពួកគាត់វិញ បានធ្វើបែបនេះអស់ពេលច្រើនឆ្នាំហើយ។ អ្នកស្រី Justice និងស្វាមីលោក David បានឱ្យចំណីពួកវាបីដងក្នុង១ថ្ងៃ៕





Blogger Comment
Facebook Comment