ឥណ្ឌា៖ ប្រសិនបើមិនឃើញផ្ទាល់ភ្នែកទេ អ្នកទាំងអស់ គ្នាប្រាកដជាគិតថាវាជារឿង បោកប្រាស់ ប៉ុន្តែវាជាការពិត ដែលអាគារកំពស់១០ជាន់មួយខ្នងត្រូវបានសាងសង់ ឡើងរយៈពេល តែ៤៨ម៉ោង (ស្មើរនឹង២ថ្ងៃ) ប៉ុណ្ណោះ។
អាគារកំពស់១០ជាន់មួយនេះ ស្ថិតនៅជាយក្រុងខេត្ត Punjab ប្រទេសឥណ្ឌា ដែលអាគារនេះមានផ្ទៃខាងមុខពណ៌ ក្រហមលាយប្រផេះ ហើយកម្មករ និងក្រុមវិស្វករបានចាប់ផ្តើមសាងសង់អាគារកាលពី វេលាម៉ោង ៤ និង៣០នាទីរសៀល (ម៉ោងក្នុងតំបន់) ថ្ងៃព្រហស្បតិ៍ កន្លងទៅ ហើយ នៅយប់ថ្ងៃសុក្រ គេឃើញអាគារនោះបានសាងសង់បានកំពស់៧ជាន់។
ការងារសាង សង់អាគារនោះត្រូវបានបញ្ចប់ក្នុងរយៈពេល៤៨ម៉ោង ដោយសាងសង់បានកំពស់១០ ជាន់ ប៉ុន្តែគ្រឿងសង្ហាររឹម បង្អួចកញ្ចក់ និងសំភារៈផ្សេងៗខាងក្នុងអាគារត្រូវបានរៀបចំ បំពាក់នៅឡើយ។ អាគារនេះសាងសង់ឡើយដោយប្រើប្រាស់ដែកចំនួន២០០តោន ហើយក្រុមហ៊ុន Synergy ដែលទទួលខុសត្រូវក្នុងការសាងសង់បានអោយដឹងថា ក្រុមហ៊ុនចង់សំរេចកិច្ចការសាងសង់នេះត្រឹមរយៈពេល៤៨ម៉ោង ហើយក្រុមហ៊ុនបាន សំរេចដោយជោគជ័យជាមួយកម្មករជំនាញជាង២០០នាក់ និងវិស្វករជាច្រើនចូលរួម។
Blogger Comment
Facebook Comment