ភ្នំពេញ ៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានមានប្រសាសន៍ថា ក្នុងពេលឆាប់ៗ ខាងមុខ នេះ លោកនឹងអញ្ជើញក្រុមអាជីវករ កុងស៊ីបញ្ចាំ ក្នុងខណ្ឌទួលគោលទំាងអស់មកអប់រំ ប្រយោជន៍ ដើម្បី បង្កើនសុវត្ថិភាព ក្នុងរាជធានីភ្នំពេញ និងជៀសវាងព័ត៌មាន អំពីទទួលផលចោរកម្ម ។
ការថ្លែងអះអាងបែបនេះ បានធ្វើឡើង នៅក្នុងពិធីប្រជុំ គណៈបញ្ជាការឯកភាពខណ្ឌ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ ដោយមានការចូលរួម ពីអភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿន អភិបាលរង អធិការនគរបាលខណ្ឌ លោក ហ៊ឹម សុធី នាយប៉ុស្តិ៍រដ្ឋបាលទំាង៩ និងមន្រ្តីពាក់ព័ន្ធជា ច្រើននាក់ទៀត ។
លោកបានលើកឡើងថា «នៅសប្តាហ៍ក្រោយនេះ សាលាខណ្ឌនឹងអញ្ជើញក្រុមអាជីវករ កុងស៊ីទំាងអស់ មកពិភាក្សាណែនាំ រួមទំាងចុះទៅពិនិត្យ នៅកន្លែងទទួលបញ្ចាំទំាងនោះផងដែរ ដើម្បីបង្កើនសន្តិសុខ ក្នុង រាជធានីភ្នំពេញ ក៏ដូចជាជៀសវាងព័ត៌មាន នៃការទទួលផលចោរកម្ម»។ ក្នុងឱកាសនោះផងដែរ លោកក៏បានជំរុញឲ្យមន្រ្តីជំនាញ ឧស្សាហ៍ចុះធ្វើស្ថិតិនៅកន្លែងកុងស៊ីបញ្ចាំ និង ស្តុកចេតចាយជាដើម ព្រោះថា ផលចោរកម្ម អាចនឹងកើតមាននៅទីនោះ។
ចំណែកសន្តិសុខនៅតាមមូលដ្ឋាន លោកអភិបាលក៏បានណែនាំ ឲ្យមន្រ្តីសមត្ថកិច្ច ចុះធ្វើរដ្ឋបាលឲ្យបាន ញឹកញាប់ ដើម្បីបង្កើនទំនាក់ទំនង ក៏ដូចជាទទួលបានព័ត៌មាន ក្នុងមូលដ្ឋានច្រើន និងទាន់ពេលវេលា។
ដោយឡែកពាក់ព័ន្ធនឹងរថយន្តធុនធំ បើកចូលក្រុង នៅពេលយប់វិញ លោក ឯក ឃុនដឿន បានលើក ឡើង ដោយឲ្យខាងសង្កាត់ចុះទៅធ្វើកិច្ចសន្យាជាមួយដេប៉ូធំៗ និងឃ្លំាងស្តុកទំនិញ ដោយតម្រូវឲ្យរថយន្ត ដឹកទំនិញធុនធំចូលក្រុង នៅម៉ោង ១០យប់ និងរិតបន្តឹងចាប់នេះ ឲ្យបានទូលំទូលាយ ស្របតាមបទ បញ្ជា របស់សាលារាជធានីភ្នំពេញ ។ ក្នុងករណីនៅតែរឹងទទឹង លោកថា សមត្ថកិច្ចនឹងចាប់ទុក រថយន្តល្មើស ទំាងនោះទុក ៣ ទៅ៤ថ្ងៃផងដែរ ៕


Blogger Comment
Facebook Comment