សម្តេច ហ៊ុន សែន គូសបញ្ជាក់ពីការមិនអនុញ្ញាត ឲ្យយក​ទឹកដីកម្ពុជា សម្រាប់ប្រឆាំងរដ្ឋាភិបាលណាមួយទេ

ប្រភព CEN
ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់​ជាថ្មី​ថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ ជនបរទេស​ណា​ម្នាក់ យក​ទឹកដី​កម្ពុជា ដើម្បី​បង្កើត​ចលនា ប្រឆាំងនឹង​រដ្ឋាភិបាល​បរទេស ណាមួយ​ទេ​។ ពោលគឺ កម្ពុជាមិន​អនុញ្ញាត​ឲ្យ លោក​ថាក់ ស៊ីន ឬ លោកស្រី យី​ង​ឡាក់ បង្កើត​រដ្ឋាភិបាល​និរទេស លើ​ទឹកដី​កម្ពុជា​បានឡើយ​។​

​សម្តេច ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ ដល់​និស្សិត​បញ្ចប់​ការ សិក្សា មកពី​សកល​វិទ្យាល័យ ភូមិន្ទ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៧ ឧសភា នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា ទោះបីជា​មិត្តភាព រវាង​សម្តេច និង​លោក ថាក់ស៊ីន ជ្រាលជ្រៅ និង​ជិតស្និទ្ធ​យ៉ាងណាក៏ដោយ ក៏​ច្បាប់​របស់​កម្ពុជា មិន​អនុញ្ញាត​ឲ្យរដ្ឋាភិបាល​កម្ពុជា យល់ព្រម​ឲ្យ​លោក​ថាក់ស៊ីន បង្កើត​រដ្ឋាភិបាល​និរទេស លើទឹក​ដីកម្ពុជា បានឡើយ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​ក្រើនរម្លឹក ដល់​មេធាវី​បរទេស របស់លោក​ថាក់ស៊ីន កុំ​ឲ្យ​ផ្តល់​គំនិត​យោបល់ ក្នុង​ការបង្កើត​រដ្ឋាភិបាល​និរទេស ពិសេស​ការប៉ុនប៉ង​យក​កម្ពុជា ធ្វើជា​មូលដ្ឋាន​។ ជា​គំនិត​យោបល់ ដែល​សម្តេច ហ៊ុន សែន ចាត់ទុកថា នាំ​ឲ្យ​មាន​គ្រោះថ្នាក់​បន្ថែមទៀតដល់​លោក​ថាក់ស៊ីន និង​លោកស្រី យី​ង​ឡាក់ អតីត​នាយក រដ្ឋមន្ត្រី​ថៃ​៕V​/s


សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់​ជាថ្មី​ថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ ជនបរទេស​ណា​ម្នាក់ យក​ទឹកដី​កម្ពុជា ដើម្បី​បង្កើត​ចលនា ប្រឆាំងនឹង​រដ្ឋាភិបាល​បរទេស ណាមួយ​ទេ​
Share on Google Plus
    Blogger Comment
    Facebook Comment