ចាប់ស្ដ្រី មេកន្ទុយលេខ ៣នាក់ នៅ សង្កាត់ទឹកថ្លា

ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌសែន សុខ បានឃាត់ខ្លួនស្ដ្រី៣នាក់ ដែលរកស៊ី លួចកត់កន្ទុយលេខ ជា ល្បែងស៊ីសងខុស ច្បាប់ នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ ។

ស្ដ្រីទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចប្រាប់ ថា ទី១ ឈ្មោះ គឹម នរុណ អាយុ ៣២ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់ នៅចំណុចកើតហេតុ ខាងលើ ជាអ្នកទទួលកត់ ទី២ ឈ្មោះ ស៊ិន ស៊ីណេន អាយុ ៤១ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់ នៅផ្ទះជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ជាអ្នកទទួលកត់ និងទី៣ ឈ្មោះ ម៉េង រ៉ុម អាយុ ៣១ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិ សង្កាត់កើតហេតុ ជាអ្នកទទួលកត់ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយចាប់ ខ្លួនសមត្ថកិច្ចបានដកហូត ក្រដាសកន្ទុយ លេខរួច និងមិនទាន់រួច មួយចំនួន តារាង ស៊េរីឆ្នោតចេញ ប៊ិចមួយចំនួន ឧបករណ៍គិត លេខចំនួន ៤ គ្រឿង ឧបករណ៍អុកថ្ងៃខែឆ្នាំ ១គ្រឿង លុយចំនួន ១.៨៤០.០០០រៀល និងលុយដុល្លារ ១៦០ដុល្លារ ។
បច្ចុប្បន្នស្ដ្រីទាំង ៣នាក់ ត្រូវបានឃុំខ្លួន និងសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ សែនសុខ ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕


Share on Google Plus
    Blogger Comment
    Facebook Comment