ភ្នំពេញ: នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ ចៅក្រមជុំនំជម្រះ សាលាដំបូងរាជធានិីភ្នំពេញ បានបន្តបើកសវនាការ លើសំណុំរឿងព្រហ្មទណ្ឌ លើជនជាប់ចោទ ២៣នាក់ ទាក់ទងនឹងការប្រព្រឹត្ត អំពើហឹង្សាបាតុកម្ម នៅថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៤ នៅតំបន់សេដ្ឋកិច្ចពិសេស តាមបណ្តោយផ្លូវជាតិលេខ៤ និងការប្រព្រឹត្តអំពើហិង្សា នៅតំបន់រោងចក្រកាណាឌីយ៉ា តាមបណ្តោផ្លូវវេងស្រេង រាជធានីភ្នំពេញ។
នៅក្នុងសវនាការ នាព្រឹកថ្ងៃទី៣០ ខែឧសភានេះ លោកកែវ មុនី ចៅក្រមជំនុំជម្រះ បានសំរេចដោះលែង ជនជាប់ចោទ ចំនួន១០នាក់ ឲ្យមានសេរីភាពវិញ ទាក់ទងនឹងការប្រព្រឹត្ត អំពើហិង្សា នៅតំបន់សេដ្ឋកិច្ចពិសេស តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងនោះ តុលាការសំរចេដោះ លែងជនជាប់ចោទ ៦នាក់ ឲ្យរួចខ្លួនជាស្ថាពរ និង៤នាក់ទៀតគឺ ១.លោក វ៉ន ពៅ ២.លោក ថេង សាវឿន ៣.លោក ចាន់ ពុទ្ធិស័ក្ក និង៤.លោក សុគន្ធ សម្បត្តិពិសិដ្ឋ ឲ្យស្ថិតនៅក្រៅឃុំ គិតពីថ្ងៃចាប់ខ្លួន និងសំរេចឲ្យជាប់ពន្ធនាគារ រយៈពេល៤ឆ្នាំ៦ខែ តែទោសនេះព្យួរ និងពិន័យជាប្រាក់ចំនួន ៨ លានរៀល។
នៅក្នុងសវនាការនេះ ចៅក្រមសំរេចប្តូរបទចោទ គឺប្តូរពីបទបង្កឲ្យមានភាពធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ប្តូរមកជាបទផ្តើមគំនិត ដោយមានស្ថានទំង់នទោស និងធ្វើឲ្យខូចខាត ដោយចេតនា មានស្ថានទំងន់ទោស យោងតាមច្បាប់ព្រហ្មទណ្ឌ។ ដោយឡែក ក្រុមអ្នកគាំទ្រ ទាំងព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលប្រមូលផ្តុំតវ៉ា នៅខាងក្រៅតុលាការ បានសម្តែងនូវក្តីអំណរសប្បាយ ចំពោះការសំរេចរបស់ តុលាការក្រុងភ្នំពេញ ឲ្យជនជាប់ចោទទាំង ១០ នាក់ មានសេរីភាពវិញ នៅថ្ងៃនេះ៕V/c
![]() |
លោក វ៉ន ពៅ ត្រូវតុលាការ ឲ្យជាប់ពន្ធនាគារ រយៈពេល៤ឆ្នាំ៦ខែ តែទោសនេះព្យួរ និងពិន័យជាប្រាក់ចំនួន ៨ លានរៀល |
Blogger Comment
Facebook Comment