ប្រជាពលរដ្ឋ ព្យួរដីចំការ ប្រទះឃើញ គ្រាប់អាកា ជាច្រើនគ្រាប់

ប្រភព ដើមអម្ពិល
បាត់ដំបង ៖ ប្រជាពលរដ្ឋ ដែលរស់នៅភូមិកា ១៣ ឃុំសន្ដិភាព ស្រុកសំពៅលូន ខេត្ដបាត់ដំបង បាន ព្យួរដីចំការស្រាប់តែ ប្រទះឃើញគ្រាប់ អាកាជាច្រើនគ្រាប់ មិន ដឹងជនណាម្នាក់ យកទៅកប់ចោលនៅទី នោះ រួចក៏យកមកប្រគល់ឱ្យមន្ដ្រីអាវុធហត្ថ ស្រុកសំពៅលូន ដើម្បីរក្សាទុក ។

មន្ដ្រីអាវុធហត្ថស្រុកសំពៅលូន បានឱ្យ ដឹងថា នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០១៤ លោក គី វីតា អាយុ ២៨ឆ្នាំ បានទៅព្យួរដីចំការថ្មី របស់ខ្លួននៅ ស្រុកវ៉ារិន ខេត្ដសៀមរាប ស្រាប់តែ ប្រទះ ឃើញគ្រាប់អាកាជាច្រើនគ្រាប់ ។
មន្ដ្រីអាវុធហត្ថបានបន្ដទៀតថា ក្រោយ ពីប្រទះឃើញគ្រាប់អាកាខាងលើនេះដែល ត្រូវបានគេកប់ក្នុងដី ក៏យកមកប្រគល់ឱ្យ មន្ដ្រីអាវុធហត្ថ មិនបាន យកទៅធ្វើអ្វីផ្ដេស ផ្ដាសនោះឡើយ ដែលទាំងនេះជាសកម្ម ភាពដ៏ល្អ រួមចំណែកជួយទប់ស្កាត់បទល្មើស និងរក្សាសុវត្ថិភាពតាមភូមិឃុំ ៕



Share on Google Plus
    Blogger Comment
    Facebook Comment