នគរបាល ខណ្ឌ ៧មករា ក្របួចបាន ចោរគាស់ផ្ទះ និងគាស់ទ្វារ រថយន្ដយ៉ាង សកម្មម្នាក់

ប្រភព ដើមអម្ពិល
ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌ ៧ មករា បានស្រាវជ្រាវ ហើយឃាត់ខ្លួនចោរ គាស់ផ្ទះ និងគាស់កញ្ចក់រថយន្ដម្នាក់ ដែល ធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងរាជធានី ភ្នំពេញ នាពេលកន្លងទៅ កាលពីវេលា ម៉ោង ១១ និង៤៥នាទីព្រឹកថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវដឿង ហែម លេខ ១៦៤ ក្រុម ២ ខាងមុខសាលា សង្កាត់អូរឫស្សីទី២ សង្កាត់វាលវង់ ខណ្ឌ ៧ មករា ។

 មន្ដ្រីនគរបាល បានបន្ដថា ជនសង្ស័យ រូបនេះ ឈ្មោះ វាសនា អាយុ ២៥ឆ្នាំ មុខ របរ មិនពិតប្រាកដ ហើយជនសង្ស័យរូប នេះ តែងតែធ្វើសកម្មភាពគាស់ផ្ទះ និង គាស់កញ្ចក់រថយន្ដយ៉ាងសកម្ម នៅក្នុងរាជ ធានីភ្នំពេញ ។ បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិ ការដ្ឋាននគរបាល ខណ្ឌ ៧ មករា ដើម្បី កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ។
Share on Google Plus
    Blogger Comment
    Facebook Comment