ជិះ​ម៉ូតូ​ឆ្លង​​ផ្លូ​វ​ត្រូវ​​ឡាន​​​កុងតឺន័​​របើក​បុ​​ក​និង​​​កិន​អូស​ជាច្រើន​ម៉ែត្រ​​​ស្លាប់​គួរ​ឲ្យ​រន្ធត់​​​បំផុត​

ប្រភព ៖វត្តភ្នំ
រាជធានី​ភ្នំពេញ​៖បុរស​​ម្នាក់​​បា​​ន​​ស្លាប់​​ភ្លាមៗ​​នៅ​​​​នឹង​​ក​​​​ន្លែង​​កើត​​​ហេតុដោយ​សារ​​តែ​​រថ​យ​ន្តកុង​តឺ​ន័រ​​​មួយ​គ្រឿង​​បើក​​បុ​កខ​ណៈ​​ដែល​​ជន​រងគ្រោះបើក​​​ម៉ូ​តូ​​ឆ្លង​ផ្លូវ​ម្នា​ក់​ឯងរីឯ​​រថ​​យន្ត​​បង្ក បាន​​ព្យា​យាម​បើក​​គេច​​បាត់​ស្រ​មោល កាល​ពី​​វេ​លា​​ម៉ោង ៧​​និង​២០ នាទី​យប់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៤ ស្ថិតនៅតាម បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនរងគ្រោះ​មានឈ្មោះ បួង ចាន់​បុត្រ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មានមុខរ​បរជា សន្តិសុខ​ឯកជន​នៅ​រោងចក្រ GS ស្នាក់នៅ​ក្នុងភូមិ​តា​កេ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ភ្នៀ​ត សង្កាត់​មានជ័យ ខណ្ឌមានជ័យ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CI-9765 រីឯ​រថយន្ត​បង្ក ម៉ាក​កុងតឺន័រ ពុំ​ត្រូវបាន​គេ​ចាំ​ម៉ាក និង​ស្លាក​លេខ​នោះទេ ក្រោយពេល​កើតហេតុ បាន​ព្យាយាម​បើក​គេចខ្លួនបាត់​។​

​មុនពេល​កើតហេតុ រថយន្ត​បង្ក​បាន​បើកបរ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ កំពុងតែ​បើក​ឆ្លងផ្លូវ អូស​ជាច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​ជនរងគ្រោះ ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​តែម្តង រីឯ​រថយន្ត​បង្ក​វិញ បាន​ព្យាយាម​បើក ទៅ​ទិស​ខាងលិច​បាត់ស្រមោល​។ ក្រោយពេល​កើតហេតុ នគរបាល​បាន​ចុះទៅ ជួយ​អន្តរាគមន៍​ជាបន្ទាន់​ផងដែរ ប៉ុន្តែ​បានត្រឹមតែ ធ្វើការ​វាស់វែង​ដើម្បី​ស្រាវជ្រាវ​រក​រថយន្ត​បង្ក មក​ដោះស្រាយ​ជាមួយ គ្រួសារ​ជនរងគ្រោះ​៕


Wat-26051


Share on Google Plus
    Blogger Comment
    Facebook Comment