ក្នុងសេចក្តីថ្លែងការណ៍ ផ្សាយថ្ងៃទី៣ ខែឧសភានេះ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បាននិយាយថា ការប្រើអំពើហិង្សា ដែលមិនអាចទទួលយកបាននេះ កើតឡើងនៅ ពេលដែលក្រុមសន្តិសុខ សណ្តាប់ធ្នាប់ខណ្ឌ បំបែកការជួបជុំប្រមូលផ្តុំរបស់សកម្មជន គណបក្សសង្គ្រោះជាតិ នៅក្បែរទីលានប្រជាធិបតេយ្យ ហើយអ្នកកាសែតទៅប្រមូលព័ត៌មាន និងថតផ្តិតយករូបភាព។
តាមរបាយការណ៍ ដែល ក.អ.ក ទទួលបាន ក្នុងហេតុការណ៍ហិង្សានោះ លោកឡាយ សាមាន អ្នកយកព័ត៌មានរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរព្យាបាលឯកជនមួយ ចំណែកសម្ភារៈមួយចំនួនរបស់លោក ត្រូវកងសន្តិសុខរឹបអូស។ម៉ូតូរបស់លោកចា ឌីណា អ្នកថតរូបឲ្យគេហទំព័រ សប្បាយ ត្រូវវាយបំផ្លាញ។
ម៉ាស៊ីនថតរូបរបស់អ្នកកាសែតបរទេសម្នាក់ត្រូវបានដណ្តើមយក ហើយអ្នកកាសែតផ្សេងទៀត បានរងការគំរាមកំហែងចាប់យកម៉ាស៊ីនថតរូប និងការគំរាមប្រើអំពើហិង្សា។
សេចក្តីថ្លែងការណ៍ បានស្វាគមន៍ប្រសាសន៍លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្ងៃទី ២ឧសភា ដែលមានប្រសាសន៍ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ថា ឆ្នាំនេះ បើទោះបីជាអ្នកសារព័ត៌មាន មិនមានការជាប់ពន្ធនាគារដោយសារការនិយាយ ឬការសរសេរខុស ប៉ុន្តែមានអំពើហិង្សា បានកើតទៅលើអ្នកសារព័ត៌មាន ដែលនេះជាប្រការមួយគួរឲ្យសោកស្ដាយ ដូច្នេះសំណូមពរធ្វើយ៉ាងណាបញ្ចៀសឲ្យបាននូវការ ប្រព្រឹត្តអំពើហិង្សាទៅលើអ្នកសារព័ត៌មាន។
ក.អ.ក អំពាវនាវឲ្យអាជ្ញាធរ គណបក្សនយោបាយ បញ្ឈប់ជាបន្ទាន់រាល់ទម្រង់ហិង្សាទាំងអស់លើអ្នកសារព័ត៌មាន និងអំពាវនាវឲ្យស្វែងរកជនដៃដល់ផ្តន្ទាទោសដើម្បីផ្តល់យុត្តិធ៌មដល់អ្នកកាសែតដែលរងគ្រោះ៕T/s
អ្នកកាសែតបរទេស រងការព្រួតធ្វើបាបពីសំណាក់ក្រុមសន្តិសុខ
.jpg)
ក្រុមសន្តិសុខវាយបំផ្លាញម៉ូតូអ្នកសារព័ត៌មាន សប្បាយ
អ្នកយកព័ត៌មាន វិទ្យុសំឡេងប្រជាធិបតេយ្យ VOD លោក ឡាយ សាមាន ត្រូវក្រុមសណ្តាប់ខណ្ដដូនពេញ វាយ
.jpg)
.jpg)
.jpg)
Blogger Comment
Facebook Comment