ចិន៖ នាពេលបច្ចុប្បន្ន ទូរស័ព្ទ Samsung Galaxy S4 ដែលកំពុងតែមានប្រជាប្រិយភាពនៅជុំវិញពិភពលោក ហើយកាលពីពេលថ្មីៗនេះទូរស័ព្ទ Galaxy S4 បានផ្ទុះបណ្តាលអោយ Apartment មួយកន្លែងក្នុងប្រទេសចិនរងការឆាបឆេះយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះកើតឡើងដោយសារតែលោក Du ជាម្ចាស់ Galaxy S4 បានអង្គុយលេងហ្គេម ខណៈដែរទូរស័ព្ទរបស់គាត់កំពុងតែសាកថ្ម ហើយទូរស័ព្ទស្រាប់តែផ្ទុះឆេះជាអណ្តាតភ្លើង។ ភ្លាមនោះលោក Du បានគ្រវែងទូរស័ព្ទចោល ហើយទូរស័ព្ទនោះបានចូលក្រោមសាឡុងបណ្តាលអោយឆេះសាឡុងនោះឆាបឆេះរាលដាលពេញ Apartment តែម្តង។ ចំនែកឯលោក Du វិញបានរងរបួសរលាកធ្ងន់ធ្ងរគួរសម។
នេះគឺជាមេរៀនមួយសំរាប់អ្នកចូលចិត្តប្រើទូរស័ព្ទពេលកំពុងសាកថ្ម។
Khmer-note
Blogger Comment
Facebook Comment