អតិថិជនឈប់យានជំនិះដើម្បីទិញចេកចៀននិងថតជាមួយទេវតាលក់ចេកចៀន។សំសាក់ ដុងក្រាថុក និយាយថាលោកលោកពាក់ឈុតព្រះឥន្ទដើម្បីទាក់ទាញអតិថិជន
ដូច្នេះ លោកបានសំរេចចិត្តឈ្លៀកពាក់ជាព្រះឥន្ទឬទេវតានេះនិងដាក់ឈ្មោះតូបរបស់លោកថាThevada Kluay Tod ឬ”ចេកចៀនទេវតា”ជាមួយនឹងអក្សរសរសេរថា”ឆ្ងាញ់បំផុតនៅភពទាំងបី គឺឋានសួគ៌ កណ្តាលនិងនរក”។
គួរអោយកត់សំគាល់ទៀតនោះ តូបនេះនៅចំពីមុខកន្លែងកប់ខ្មោចជនជាតិចិន។
ដោយចំណាយប្រាក់តែ១.៧០០បាតល់សម្លៀកបំពាក់នេះ លោកសំសាក់បានក្លាយជាតារាប្រចាំមូលដ្ឋាននោះដោយមនុស្សម្នានាំគ្នាឈប់ទិញចេកចៀនរបស់លោកនិងថតរូប។
អតិថិជនម្នាក់បាននិយាយថា ការស្លៀកពាក់ដូច្នេះវាចម្លែក ច្នៃប្រឌិតនិងលេងសើចបន្តិច តែនំរបស់គាត់ក៏ឆ្ងាញ់គួរសមដែរ៕
ប្រភពៈ CEN
Blogger Comment
Facebook Comment