ផ្ទុះ HTC One X ឆេះបង្កជាអណ្តាតភ្លើង

កាលពីលើកមុន Khmer-note ធ្លាប់បានចុះផ្សាយ​រួចមក​ហើយ​ពីករណីផ្ទុះ iPhone នៅប្រទេសចិន ឥឡូវរំលង​មិន​ទាន់​បានប៉ុន្មានផងក៏មានករណីផ្ទុះ HTC One X បង្កជា​អណ្តាតភ្លើងទៀតហើយ។ ហេតុការណ៍នេះបានកើតឡើងនៅ​តៃវ៉ាន់ ហើយមិនមាននរណាម្នាក់រងរបួសឡើយ។ មូល​ហេតុ​ដែលបណ្តាលអោយកើតមានការផ្ទុះនេះនៅមិនទាន់ដឹង​នៅ​ឡើយ​ទេ ដោយគ្រាន់តែដឹងម្ចាស់ទូរស័ព្ទបានដាក់ទូរស័ព្ទ​សាក​ដូច​រាល់ដង ហើយទូរស័ព្ទក៏ឡើយកំដៅ រួចផ្ទុះបង្កជាអណ្តាតភ្លើងតែម្តង។ ពេលនេះក្រុមហ៊ុន HTC កំពុងតែធ្វើការស៊ើបអង្កេតលើករណីនេះ។ “សូមប្រុងប្រយ័ត្នរាល់ពេលសាកថ្មទូរស័ព្ទ”
Khmer-note


one-x
htc-one-x-1
Share on Google Plus
    Blogger Comment
    Facebook Comment