អ្នក​បើក​រថ​យន្ត​ក្រុង​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន ដោយ​សារ​ប្រតិ​បត្តិ​ការ​សិច ពេល​កំពុង​បើក​បរ (មានវីដេអូ)

អាមេរិក៖ យោងតាមវីដេអូដែលថតដោយ ទូរស័ព្ទរបស់អ្នកធ្វើដំណើរម្នាក់ នៅលើរថយន្ត ក្រុងនោះ បានបង្ហាញនូវសកម្មភាព របស់អ្នកបើករថយន្តក្រុង ដែលកំពុងតែសម្រេចកាម ដោយខ្លួនឯង នៅពេលកំពុងបញ្ជារថយន្ត ហើយមានអ្នកធ្វើដំណើរពេញតែម្តង។
មន្ត្រីប៉ូលីសបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវ Lincoln Tunnel រដ្ឋ New Jersey សហរដ្ឋអាមេរិក។
ប៉ូលីសបានបន្តរទៀតថា ជនជាប់ចោទមាន ឈ្មោះ Simpson អាយុ ៤១ឆ្នាំ បច្ចុប្បន្នរស់នៅទីក្រុង Newark រដ្ឋ New Jersey ត្រូវបាន ចាប់ខ្លួនភ្លាមៗបន្ទាប់ពីហេតុការណ៍នេះកើតឡើង ហើយបញ្ជូនទៅកាន់តុលាការ Weehawken Township Municipal Court ដោយចោទប្រកាន់ពីបទ មិនប្រុងប្រយ័ត្នក្នុងការបើកបរ និងពីបទសេពកាមនៅទីសាធារណៈ៕
ប្រភពៈ LookingToday


Share on Google Plus
    Blogger Comment
    Facebook Comment