ក្រសួងការងារបាន និយាយកាលពី ថ្ងៃអង្គាម្សិលមិញនេះថា កម្មករនៅក្នុង រោងចក្រមានធ្វើការ រហូតដល់ទៅ ១៥ម៉ោងក្នុងមួយថ្ងៃ ហើយមានពេលខ្លះ កម្មករបានធ្វើ វារហូតដល់ទៅ ២៧ថ្ងៃជាប់ៗគ្នា។
ក្រសួងការងារបាន បញ្ជាក់បន្ថែមទៀតថា របាយការណ៍ខាងលើ ដែលទទួលបាននេះ គឺបានមកពីការធ្វើ សាវនកម្មនៅក្នុងរោងចក្រ Manaus plant ដែលជារោងចក្រ ធំមួយរបស់ Samsung ក្នុងចំណោម រោងចក្រធំៗទាំង ២៥នៅជុំវិញពិភពលោក។ រោងចក្រនេះមានកម្មករ ចំនួន ៦.០០០នាក់ ហើយផ្គត់ផ្គង់ សម្រាប់ទីផ្សារ អាមេរិកឡាទីនទាំងអស់។
រដ្ឋាភិបាលបានឲ្យក្រុមហ៊ុន Samsung សងជំងឺចិត្តជាទឹកប្រាក់ចំនួន ១០៨លានដុល្លារអាមេរិក ដើម្បីតបស្នងការខូតខាត៕

Blogger Comment
Facebook Comment