វិញ្ញាណទី៦របស់ឪពុកបាន ជួយកូនស្រីពីការចាប់រំលោភ

សារពត៌មាន Shanxi Evening បាន​រាយការណ៍ ​កាលពី​ថ្ងៃ​អង្គារ​ថា បុរស​ម្នាក់​មាន​វិញ្ញាណ​ទី​៦ ដែល​អាច​ឲ្យ​គាត់​បាន​ដឹង និង​បាន​ជួយសង្គ្រោះ​កូនស្រី​របស់​ ខ្លួន​ពី​ការចាប់រំលោភ​ដោយ​ជនល្មើស​ ម្នាក់​។​

​ បុរស​ម្នាក់​នេះ​ឈ្មោះ កាវ គឺជា​កម្មករ​សំណង់​មកពី​ខេត្ត Henan ប្រទេសចិន ដែល​គាត់​មក​ធ្វើការ​នៅ​ក្នុង​ទីក្រុង Taiyuan បាន​និយាយថា គាត់​ទទួលបាន​អារម្មណ៍​ដោយ​វិញ្ញាណ​ពិសេស​ដ៏​ខ្លាំង​មួយ ដែល​បាន​ធ្វើឲ្យ​គាត់​តប់ប្រម៉​ល់ និង​សញ្ជឹងគិត ពី​កូនស្រី​អាយុ ១៣​ឆ្នាំ​របស់​គាត់​ដែល​គាត់​បាន​ទុក​នាង​ចោល​នៅ​ក្នុង​បន្ទប់​ស្នាក់នៅ​មួយ របស់​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី ៩ ខែ​សីហា​។​

​ គាត់​ក៏​បាន​ត្រលប់​ទៅ​បន្ទប់​ស្នាក់នៅ​នោះ​វិញ​ហើយ​គាត់​បាន​រកឃើញថា សំលៀក​បំពាក់​របស់​នា​ង​ត្រូវ​ស្រាត​ចេញ​ដោយ​បុរស​ម្នាក់​ដែល​ប៉ុនប៉ង​ ចាប់រំលោភ​នាង​។​ ​លោក កាវ និង​កម្មករ​ផ្សេងទៀត​បាន​បង្ក្រាប​ជនល្មើស​ផ្លូវភេទ​នេះ ដែល​មានឈ្មោះ​ថា Zhang ក៏​ជា​កម្មករ​នៅ​ការដ្ឋាន​សាងសង់​នេះ​ផងដែរ​។ Zhang បាន​សារភាព​ថា គាត់​មាន​បំណង​ លើ​កូនស្រី​របស់​លោក កាវ យូរ​មក​ហើយ ហើយ​គាត់​មិន​បាន​គិត​ដល់​ថា លោក កាវ បាន​ត្រលប់​មក​បន្ទប់​ស្នាក់​នៅ​វិញ ទាំង​កណ្តាល​ថ្ងៃ​សោះ​។​ Zhang ត្រូវបាន​ចាប់ឃុំខ្លួន​ក្រោម​ការចោទប្រកាន់​ពី​បទល្មើស​រំលោភ​ផ្លូវភេទ​៕
ReadKhmer
ប្រភពពី HappyCambodia

Share on Google Plus
    Blogger Comment
    Facebook Comment