ប្រទេសទួរគី ៖
ប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ បានប្រកាសថា
នឹងមានសង្គ្រាមជាទ្រង់ទ្រាយធំ នៅក្នុងតំបន់ ប្រសិនបើលោកខាងលិច
បើកការវាយប្រហារ ទៅលើខ្លួនមែននោះ
ហើយគេអាចវាយតម្លៃបានថាតំបន់មជ្ឈិមបូព៌ា ទាំងមូលមិនខុសពី
ឃ្លាំងគ្រាប់រំសេវ នៅពេលដែលមាន ភ្លើងសង្គ្រាមចូលមកដល់
ឃ្លាំងគ្រាប់ទាំងនោះ ប្រាកដជាផ្ទុះឆេះ បង្កជាសង្គ្រាម
ទ្រង់ទ្រាយធំក្នុងតំបន់ គួរឲ្យភ័យខ្លាចបំផុត។
ភាពតានតឹងដែលប្រទេសស៊ីរី មិនអាចមើលស្រាលបាននោះ គឺសភាអាមេរិក
បានគាំទ្រចំពោះ សកម្មភាពយោធា របស់អាមេរិកនៅប្រទេសស៊ីរី រយះពេល
៦០ថ្ងៃ ដោយមិនប្រើប្រាស់ កងទ័ពជើងគោក ដែលជាការឆ្លើយតបវិជ្ជមាន
ចំពោះណើរបស់លោក អូប៉ាមា ។ មាន័យថាសង្គ្រាមនៅក្នុង ប្រទេសស៊ីរី
នឹងកើតមានយ៉ាងយូរ ក្នុងសប្តាហ៍ក្រោយ ព្រោះអ្វីៗបានត្រៀម
រួចជាស្រេចហើយ គឺរងចាំតែបទបញ្ជា ពីលោក អូប៉ាមា ប៉ុណ្ណោះ។
ដោយមានការគំរាមកំហែងបែបនេះ កាលពី ថ្ងៃទី៤ ខែកញ្ញា
ប្រទេសទួរគីបានបញ្ជូន កម្លាំងទាហានមានកាំជ្រួចមីស៊ីល
ទំនើបៗជាច្រើនទៅកាន់ តំបន់ព្រំដែនជាប់ប្រទេសស៊ីរី
ខណៈដែលសង្គ្រាមវាយប្រហារស៊ីរី ពីអាមេរិកជិតចាប់ផ្ដើម ។ សារព័ត៌មាន
Zaman របស់ទួរគី បានផ្សព្វផ្សាយថា កម្លាំងទាហានអន្ដរាគមន៍
បានបញ្ជូនទៅកាន់ខេត្ដ Kilis ជាប់ព្រំដែនប្រទេសស៊ីរី ។
កម្លាំងសន្ដិសុខនៅទីនោះ ក៏បានបញ្ជូនទៅការពារក្បួន រថក្រោះ រថពាសដែក
របស់កម្លាំងអន្ដរាគមន៍យ៉ាងមមាញឹកផងដែរ ។ ការបញ្ជូនកម្លាំង
ទាហានទៅកាន់ព្រំដែន បានកើតឡើងក្រោយពេលទួរគី
បង្ហាញពីការព្រួយបារម្ភថា សង្គ្រាមអាចរាលដាលឆ្លង
ព្រំដែនចូលប្រទេសទួរគី ខណៈអាមេរិកបាន ឡើងគម្រោង
វាយប្រហារស៊ីរីហើយនោះ។ មួយវិញទៀត ភាពតានតឹងរវាងស៊ីរី នឹងទួរគី
នៅតាមបណ្ដោយព្រំដែន កាន់តែខ្លាំងឡើង រយៈពេលចុងក្រោយនេះ។
បណ្តាញព័ត៌មានធំៗ នៅលើពិភពលោក ធ្លាប់បានផ្សព្វផ្សាយថា
ទួរគីបានបង្វែរប្រព័ន្ធ កាំជ្រួចមីស៊ីលការពារ Patriot របស់ណាតូ
ដែលដាក់ពង្រាយ ក្នុងប្រទេសទួរគី ឆ្ពោះទៅកាន់គោលដៅ ក្នុងប្រទេសស៊ីរី ។
ការបង្វែរទិសដៅនោះ ក្រោយពេលដែលកម្លាំង ទាហានលោក អាល់ អាសាដ
បានគំរាមកំហែងថា នឹងវាយបកទៅលើប្រទេស ដែលជាសម្ពន្ធមិត្ដ
របស់អាមេរិកនៅជិតខាង ក្នុងនោះមានទួរគីនិងអ៊ីស្រាអែលជា ដើម ៕




Blogger Comment
Facebook Comment