នារីវ័យក្មេង​ជនជាតិ​ចិន​ម្នាក់​​ចង់ល្បីពេក​ឈរ​ថត​ឥតខ្មាស់​ បង្ហោះ​តាម​អនឡាញ

រូបថត​ជាច្រើន​ត្រូវ​បានគេប្រទះ​ឃើញ​នៅ​លើ​បណ្តាញសង្គម​ និងគេហទំព័រ​រួបភាព​របស់ចិន បង្ហាញពី​នារីវ័យក្មេង​ម្នាក់​ បាន​ឲ្យមិត្ត​ប្រុស​ថត​ខ្លួន​នាង​ក្នុង​កាយវិការ​ជាតារាម៉ូដែល​ ហើយ​បង្ហោះ​តាម​អនឡាញ។

រូបភាព​ទាំងនេះ ត្រូវ​បាន​មហា​ជន​ជាច្រើន​ស្តីបន្ទោសថា នាង​មិនគួរ​ចិត្ត​ស្លុយ​បែបនេះទេ ព្រោះ​មាន​ក្រុមហ៊ុន​ច្រើន​ណាស់​ដែល​ផ្តល់សេវាកម្ម​សម្រាប់តារាម៉ូដែល​ថ្មីៗ បើ​នាងពិតជាចង់​ល្បីមែន ម៉េច​មិនទៅរក​ក្រុមហ៊ុន​ទាំងនោះ?

តែអ្នកខ្លះ​ទៀត​យល់ថា រូបថតនេះ អាចមិនមែន​ជាគោលបំណង​របស់នាង ព្រោះ​គ្រប់​កាយវិការ​ទាំងអស់​ នារីម្នាក់នេះ​មិនបានបង្ហាញ​មុខ​ឲ្យ​ច្បាស់នោះ​ទេ គឺវាអាច​ជាការសំណូមពរ​របស់មិត្ត​ប្រុស​នាង​ច្រើន​ជាង។

យ៉ាងណា​ក៏ដោយ រូបភាព​ទាំងនេះ ត្រូវ​បាន​គេទាញ​យក ទៅផ្សព្វផ្សាយ​បន្ត ផ្អើល​អិនធើណិត​ទៅ​ហើយ បើទោះ​ជារឿងនេះ​នៅមិន​ទាន់​ច្បាស់ការ​ក៏ដោយ នេះបើតាម​ការរៀបរាប់របស់​ ម្ចាស់ប្លុក Xunn។

ប្រភពពី៖ នាវា
Share on Google Plus
    Blogger Comment
    Facebook Comment