ចង់​ដឹង​ទេ​ថា​ តើ​ហេតុអ្វី​ទើប​ មនុស្ស​ត្រូវ​រួម​ភេទ?

ធ្លាប់មានសំនួរមួយ បានសួរថា តើហេតុអ្វីបានជាមនុស្ស ត្រូវគេងនៅពេលយប់? សំនួរនេះ គឺជាសំនួរមួយដែលមើលទៅធម្មតាប៉ុន្តែគ្មានអ្នកវិទ្យាសាស្រ្តណាម្នាក់អាចរកឃើញចម្លើយជាក់ពិតប្រាកដ ១០០%នៅឡើយនោះទេប៉ុន្តែអ្វីដែលយើងចង់និយាយនៅពេលនេះគឺជាសំនួរមួយដែល គេសួរទៅថាហេតុអ្វីបានជាត្រូវរួមភេទ? - ការបន្តពូជ : វាជាការពិតដែលមនុស្សយើង ត្រូវការជំនាន់ក្រោយមកបន្តវេនពីមនុស្សចាស់ ដែលនិយាយឱ្យស្រួលស្ដាប់ទៅ គឺកូនក្មេងនេះតែម្ដង ហើយកូនក្មេងកើតចេញពីការរួមភេទ ទើបអាចបង្កើតបាន ដោយឆ្លងកាត់ការបង្កកំណើតក្នុងផ្ទៃម្ដាយ នេះគឺជាកត្តាធម្មជាតិមួយ។ - ផ្ដល់សេចក្ដីសុខដល់ដៃគូ : មិនមែនរាល់ការរួមភេទ គឺដើម្បីតែការបង្កើតកូននោះទេ បញ្ហាសេចក្ដីសុខផ្លូវភេទនេះ ក៏ជារឿងមួយធំ ក្នុងជីវិតមនុស្សផងដែរ ព្រោះបើតាមការសិក្សាគេបានឱ្យដឹងថា ការរួមភេទ មិនត្រឹមតែផ្ដល់នូវភាពស្រៀវស្រើប ក្នុងពេលដល់កំរិតកំពូលនោះទេ តែអារម្មណ៍ញ៉ាប់ញ័រក្នុងពេលរួមភេទទាំងមូល អាចផ្ដល់បាននូវការលាងជម្រះនូវស្រ្តែស បានមួយចំនួនធំ។ ហេតុនេះហើយ ទើបគ្រូពេទ្យជំនាញច្រើនណែនាំស្វាមីដែលធ្វើការច្រើន ឱ្យរួមភេទជាមួយភរិយាខ្លួន ឱ្យបានយ៉ាងតិច៣ទៅ៤ដង ក្នុងមួយសប្ដាហ៍។ ខាងលើនេះគឺជាមូលហេតុចំបង២ដែលមនុស្សត្រូវរួមភេទតែយ៉ាងណាចំពោះយុវវ័យសម័យនេះ ការប្រឈមនឹងការរួមភេទជាមួយគូសង្សារ កំពុងតែក្លាយជាបញ្ហាមួយធំ ផងដែរ៕

ដកស្រង់ចេញពី ដំណឹង

Share on Google Plus
    Blogger Comment
    Facebook Comment