ហេតុអ្វី​គេថត​តែត្រឹមហ្នឹង មានអ្វី​អាថ៌កំបាំង​មែនទេ? (មានវីដេអូ)

វីដេអូឃ្លីប​មួយ ត្រូវ​បាន​គេបង្ហោះ​ចូល​បណ្តាញសង្គម​ ហ្វេសបុក នៅ​កូរ៉េ ហើយ​ល្បីល្បាញ រហូត​មកដល់កម្ពុជា បង្ហាញ​ពី​ការរាំរបស់​សមាជិក​ក្រុ​មចំរៀង​មួយ​​ក្នុង​ឈុត​សំលៀក​បំពាក់ដ៏សិចស៊ី។
នេះគឺកញ្ញា Yuri មកពីក្រុម​ចំរៀង​ស្រី​ដែល​មានសមាជិក​5នាក់ គឺក្រុម Girls Day ក្នុងកម្មវីធី​ធ្វើ​ការ​បង្ហាញ​ផលិត​ផល​របស់ក្រុមហ៊ុន​មួយ។ អ្នកថត​រូប​ប្រហែល​ជាចង់តាមដាន​រូបរាង​ដ៏ស្អាត និងសិចស៊ីរបស់នាង រឺ​ចង់​មើល​អ្វី​ក៏មិនដឹង​ទើប​ តម្រង់ចុងកាណុង​កាមេរ៉ារបស់​គេ​សំដៅ​តែ​ត្រង់ចំនុច​ល្វែង​ខាងក្រោម​របស់ Yuri មិនងាករេ។

វីដេអូនេះ ត្រូវបានបង្ហោះ​ចូល​ក្នុងបណ្តាញសង្គម Facebook​ ហើយទទួល​បានអ្នកចុច ចូលចិត្ត និង​ចែករំលែកបន្ត​យ៉ាងច្រើន​រហូត​ធ្លាយ​មកដល់​កម្ពុជា តែនៅកូរ៉េឯណោះវិញ មាន​មនុស្សជាច្រើន​បានធ្វើ​ការបញ្ចេញ់​យោបល់​ចំពោះវីដេអូនេះ ដែល​ខ្លះ​ក៏សរសើ ខ្លះ​ក៏​ស្តីបន្ទោស​ពីការស្លៀកពាក់។
តួយ៉ាង​អ្នក​លេងហ្វេសបុកម្នាក់ឈ្មោះ 김지훈 최장현 (Kim Ji Hoon) បានបញ្ចេញ់យោបល់រិះគន់ថា «누군지도 무슨그룹인지도 모르고 관심도없다 ដែលមានន័យជាខ្មែរ​ក្រៅផ្លូវកាថា _ក្រុមចំរៀងនេះ​មិនខ្វល់និង​ការ​ចាប់អារម្មណ៌​អំពីការស្លៀកពាក់​របស់​ខ្លួនទេ_។»

អ្នកខ្លះក៏​បានធ្វើ​ការរិះគន់​ចំពោះ​ការ​បំផ្លាប្រពៃណី​របស់កូរ៉េខ្លួនឯងផងដែរ...។
ចុះចំនែក​ប្រិយមិត្តវិញ​យល់យ៉ាងណាដែរ..?

ប្រភព:នាវា
Share on Google Plus
    Blogger Comment
    Facebook Comment