១. ទឹកឃ្មុំ ៖
មានសារធាតុបូរ៉ន (Boron) ជួយឱ្យសព៌ាង្គកាយប្រើអ័រម៉ូន ភេទស្ត្រីអេស្ត្រូចេន
(Estrogen) បាន យ៉ាងល្អ និងថែមទាំងជួយបង្កើនបរិមាណថេស្តូស្តេរ៉ូន (Testosterone) នៅក្នុងឈាម ។ ថេស្តូស្តេរ៉ូននេះ ទទួល ខុសត្រូវចំពោះ
ចំណង់ផ្លូវភេទ និង ការឈានដល់ចំណុចកំពូល ទាំងស្ត្រី និងបុរស ។
២. គ្រំអយស្ទើរ ៖
គ្រំសមុទ្រ អយស្ទើរ (Oyster) ជាអាហារដែល
មានឈ្មោះបោះសំឡេងយ៉ាងខ្លាំងក្នុងរឿងដាស់ អារម្មណ៍ផ្លូវភេទ ។ ឯមូលហេតុ
ត្រូវបានគេជឿថា វាមានធាតុស័ង្កសី ជួយជំរុញដល់ការផលិតមេជីវិត (ស្ពែម)
និងបង្កើនចំណង់ផ្លូវភេទ ។
៣. ខ្ទឹមស ៖
ទោះបីជាក្លិនឆួលខ្លាំងបន្តិចក្តី ប៉ុន្តែខ្ទឹមស សម្បូរសារធាតុអាល់លីស៊ីន (Allicin) ដែលជួយជំរុញ ឱ្យឈាមធ្វើចលនាបានស្រួល ។
៤. សូកូឡា ៖
មានអង្គប្រកបគឺអាណាន់ដាម៉ៃដ៍ (Anandamide)ដែលធ្វើឱ្យសព៌ាង្គកាយបញ្ចេញ អ័រម៉ូនផេនីលអេទីលឡាមីន (Phenylethylamine)អ័រម៉ូននៃសេចក្តីស្រឡាញ់
ដោយហូរចេញមកក្នុងខួរក្បាល នៅពេលឈានដល់ចំណុចកំពូល និងជួយសាងនូវអារម្មណ៍ស្រើបស្រាលទៀតផង ។
៥. ទំពាំងបារាំង ៖
នាសម័យសតវត្សរ៍ទី១៩ កូនកំលោះ កូនក្រមុំ ទទួលទានទំពាំងបារាំង
ក្នុងពិធីអាពាហ៍ពិពាហ៍ ដោយមានហេតុផលថា ជាអាហារបំប៉នផ្លូវភេទ ។
ក្នុងទំពាំងបារាំង (Asparagus)មានប៉ូតាសស្យូម មានកាកសរសៃច្រើន មានវីតាមីន B6 វីតាមីនA វីតាមីន C ថៃអាមីន (Thiamine)និងអាស៊ីដហ្វូលិក ដែលត្រូវបានជឿថា ចាំបាច់សម្រាប់ការផលិតហ៊ីស្តាមីន (Histamine)ជួយឱ្យទាំងបុរសនិងស្ត្រី មានភាព ស្រណុកស្រួលកំពូលបានយ៉ាងងាយ ។
៦. ចេក ៖
ពុំមែនដោយសារផ្លែចេក ទាក់ទាញអារម្មណ៍ឡើយ ប៉ុន្តែ មកពីវាមានប៉ូតាសស្យូម វីតាមីនB និង អង់ហ្ស៊ីមប្រូមឺលាដ (Enzyme Bromelaid) ដែលគេជឿថា ជួយជំរុញចំណង់សិចដល់បុរស ថែមទាំងធ្វើឱ្យ ឆ្អែតពោះផងដែរ ។
៧. ផ្លែប៊័រ ៖
ក្រុមអម្បូរជនជាតិអាសតិក (Aztec) នៅភាគកណ្តាលនៃប្រទេសម៉ិកស៊ីកូ ហៅផ្លែប៊័រ (Avocado) ថា
“ពងស្វាសដើមឈើ” ដោយសាររូបរាងផ្លែប៊័រ ដូចពងស្វាស។ ប៉ុន្តែ
យើងពុំមែនមើលទៅលើរូបរាងវាទេ ព្រោះ ផ្លែប៊័រ មានទាំងអាស៊ីដខ្លាញ់អូមេហ្គា-៣
អាស៊ីដហ្វូលិក វីតាមីន B6 និងប៉ូតាសស្យូម ជួយជំរុញដល់ប្រព័ន្ធការពាររាងកាយ បានយ៉ាងល្អ ។
៨. សណ្តែកអាល់ម៉នដ៍ ៖
គេជឿថា ក្លិនរបស់សណ្តែកអាល់ម៉នដ៍ (Almond) ជួយជំរុញអារម្មណ៍ផ្លូវភេទស្ត្រី
និងព្រមទាំង ជំរុញឱ្យកើតមានការផលិតអ័រម៉ូននៃចំណង់សិច ដល់បុរសទ្វេឡើង។
ក្រៅពីនេះ សណ្តែកអាល់ម៉នដ៍ ក៏ផ្តល់នូវថាមពល វីតាមីនE ម៉ាញេស្យូម និងកាកសរសៃអាហារ ជាដើម។
៩. ម្រះព្រៅ ៖
ក្រៅពីមានគុណតម្ល&66083;ផ្នែកឱសថ ស្លឹកម្រះព្រៅ ដែលមានក្លិនក្រអូបឈ្ងុយ
អាចជួយជំរុញ អារម្មណ៍សិចបានទៀតផង ។
ដូចនេះគួរសាកល្បងរោយស្លឹកម្រះព្រៅលើអាហារដែលអ្នកទទួលទាន ផង៕
ប្រភពដើមពីៈ KhmerOnlineNews

Blogger Comment
Facebook Comment