អាហារធម្មជាតិ បង្កើនចំណង់ ផ្លូវភេទបុរស

ការរួមភេទ គឺជាផ្នែកធម្មជាតិមួយនៃជីវិត ប៉ុន្ដែវាមិនមែនមានន័យថា ចំណង់ផ្លូវភេទរបស់ អ្នកពេញលេញរួចជាស្រេច ដើម្បីរួមភេទនោះទេ។ តាមការពិត ខណៈពេលបុរសឈានដល់ វ័យចាស់ ហើយកម្រិតអ័កម៉ូនធ្លាក់ចុះ ថាមពលផ្លូវភេទ របស់គាត់អាចក្លាយជាបញ្ហាប្រឈម និងបណ្ដាលឱ្យអាម៉ាស់ ទៀតផង។ ក្រុមហ៊ុនឱសថជាច្រើនបានផលិតឱសថឡើង ដើម្បីភ្ញោចតម្រេកផ្លូវភេទ និងកម្ចាត់ចោល សភាពងាប់លិង្គរបស់បុរសប៉ុន្ដែប្រសិនបើអ្នកកំពុង ព្យាយាម ធ្វើឱ្យតម្រេក តណ្ហារបស់អ្នកមានភាពសកម្ម អ្នកមិនចាំបាច់ប្រើប្រាស់ឱសថជំនួយ នោះទេ ផ្ទុយទៅវិញចូរព្យាយាមដាក់បញ្ចូលប្រភេទអាហារ ដែលមានសមត្ថភាពភ្ញោចកាមតម្រេក។

អយស្ទ័រ(Oyster) ឆៅ ៖ Oyster ទទួលបានកិត្ដិនាមល្បីល្បាញថា វាមានប្រសិទ្ធភាពបង្កើនចំណង់ផ្លូវភេទ។ ប្រសិទ្ធភាពនេះទទួលបានដោយសារ Oyster នេះ មានផ្ទុកនូវកម្រិតជាតិស័ង្កសីខ្ពស់ ដែលរាងកាយបុរសប្រើ ដើម្បី ផលិតចេញនូវ ទឹកកាម និងអ័កម៉ូនTestosterone។ Oyster ឆៅ ក៏មាននូវ អ័កម៉ូន Dopamine ជាអ័កម៉ូនបំប្លែង អារម្មណ៍ ដែលត្រូវបានមនុស្សដឹងថា មានប្រសិទ្ធភាពបង្កើនថាមពលផ្លូវភេទ។
Looking Today

ផ្លែប៊ឺ ៖ ផ្លែប៊ឺសម្បូរដោយសារធាតុអាស៊ីដ Folic និងជីវជាតិ B6 ខ្ពស់ ដែលសារធាតុទាំងពីរ យ៉ាងនេះ មានគុណប្រយោជន៍ដល់ថាមពលផ្លូវភេទរបស់អ្នក។ សារធាតុអាស៊ីដ Folic ជួយឱ្យរាងកាយរបស់អ្នកដំណើរការ សារធាតុ ប្រូតេអ៊ីន ជាលទ្ធផលវាផ្ដល់ថាមពលដល់រាងកាយរបស់អ្នក។ ជីវជាតិB 6 បង្កើនការផលិតចេញ អ័កម៉ូន និងលើក កម្ពស់ចំណង់ផ្លូវភេទបុរស ។
Looking Today
អត្ថបទពីៈ PageKhmer

Share on Google Plus
    Blogger Comment
    Facebook Comment