រថយន្តកាមរីបុករះរនាំងដែកបាក់ ៥ផ្ទាំង និងទ្រេត៣ផ្ទាំង និងបុកបាក់ដើមក្ងោក

ប្រភព៖ CEN
ភ្នំពេញ: រថយន្ត​កាមរី (​ហើម​) បើក​បុក​រះ​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​ទាំង​កំរោល​បាក់ ៥​ផ្ទាំង និង​ទ្រេត​៣​ផ្ទាំង ហើយ​រថយន្ត​នៅ​មិនទាន់​អស់​ល្បឿន បាន​ជ្រុល​ឡើង​ចិញ្ចើមផ្លូវ​បុក​បាក់​ដើម​ក្ងោក​មួយ​ដើម​ទៀត ទៅមុខ​លែងរួច​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ យប់​ថ្ងៃទី​១៤ វិច្ឆិកា ២០១៣ ស្ថិតនៅ​តាមផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សមត្ថកិច្ច​ប្រាប់ថា រថយន្ត​កាមរី គូទ​ប៉ោង ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-9356 បើកបរ​ដោយ​បុរស​ម្នាក់ ទំនងជា​ស្រវឹងស្រា ធ្វើដំណើរ​តាមផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុច​ក្បែរ​ប៉ុស្តិ៍​កា​កាប បាន​ជ្រុល​ល្បឿន​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៥​ផ្ទាំង និង​ទ្រេត​៣​ផ្ទាំង និង​បាន​ជ្រុល​ឡើង​ចិញ្ចើមផ្លូវ​បុក​បាក់​ដើម​ក្ងោក​មួយ​ដើម​ទៀត ទៅមុខ​លែងរួច​។​
​ក្រោយ​កើតហេតុ សមត្ថកិច្ច​វាស់វែង​យក​រថយន្ត ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

camry_acciden-cen1
រថយន្ត​កាមរី (​ហើម​) ទំនងជាម្ចាស់ស្រវឹងបានបើក​បុក​រះ​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​ទាំង​កំរោល​បាក់ ៥​ផ្ទាំង និង​ទ្រេត​៣​ផ្ទាំង ហើយ​រថយន្ត​នៅ​មិនទាន់​អស់​ល្បឿន បាន​ជ្រុល​ឡើង​ចិញ្ចើមផ្លូវ​បុក​បាក់​ដើម​ក្ងោក​មួយ​ដើម​ទៀត ទៅមុខ​លែងរួច​
សមត្ថកិច្ចបានចុះវាស់វែង ហើយរនាំងដែកចេញពីលើទ្រូងផ្លូវ មកដាក់លើចិញ្ចើមផ្លូវដើម្បីសម្រួលចរាចរកុំឲ្យកកស្ទះ
Share on Google Plus
    Blogger Comment
    Facebook Comment