ផ្ទុះឆេះ iPad Air ហុយផ្សែងទ្រលោមពេញ ហាងទូរស័ព្ទ

អូស្ត្រាលី៖ iPad Air ជា Tablet ថ្មីចុងក្រោយបង្អស់របស់ ក្រុមហ៊ុន Apple ដែលទើបនឹងចេញ លក់មិនទាន់បានប៉ុន្មាន ផង ស្រាប់តែកាលពីពេលថ្មីៗនេះ iPad Air នេះបានផ្ទុះឆេះបង្ក ជាផ្សែងហុយទ្រលោមពេញហាងលក់ទូរស័ព្ទនៅប្រទេស អូស្ត្រាលី។ ហេតុការណ៍ផ្ទុះឆេះ iPad Air នេះបានកើតឡើង នៅក្នុងហាងទូរស័ព្ទ Vodafone ក្នុងទីក្រុង Canberra ហើយ តាមអ្នកតំណាងរបស់ហាងទូរស័ព្ទ Vodafone បានអោយដឹង ថា iPad Air នេះជា iPad សំរាប់ដាក់ អោយអតិថិជនចុច សាកល្បង ហើយក៏បានផ្ទុះឆេះពេលកំពុងដោតសាកថ្មចោល តែម្តង។

ក្រុមពន្លត់អគ្គីភ័យបានទៅដល់កន្លែងកើតហេតុបាញ់ ពន្លត់ទាន់ពេល ហើយ ហេតុការណ៍ផ្ទុះឆេះ iPad Air នេះ មិនបានបង្កអោយនរណាម្នាក់រងរបួសឡើយ ប៉ុន្តែ Tablet ថ្មីនេះត្រូវ ភ្លើងឆេះខ្លោច រីឯហាងទូរស័ព្ទវិញពោរពេញទៅដោយផ្សែងហុយទ្រលោម។ បុគ្គលិកក្រុមហ៊ុន Apple បាន ទៅដល់កន្លែងកើតហេតុធ្វើការប្រមូលបំណែក iPad ដើម្បីរក មូលហេតុនៃការផ្ទុះឆេះ។
Khmer-note

article-0-1948797F00000578-291_634x416
Share on Google Plus
    Blogger Comment
    Facebook Comment