ក្មេងស្រីម្នាក់បានសំលាប់ខ្លួន ព្រោះត្រូវមិត្តប្រុសស្គាល់គ្នា តាម Facebook បោកព្រហ្មចារី

ឥណ្ឌា៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់បានចងកសំលាប់ខ្លួន ក្រោយ ពីត្រូវមិត្តប្រុស ដែលទើប ស្គាល់គ្នាតាម Facebook បោក ប្រាស់ព្រហ្មចារី។ ក្មេងស្រីជនជាតិឥណ្ឌា ដែលគេមិនស្គាល់ អត្តសញ្ញាណរស់នៅក្នុងទីក្រុង Bangalore រដ្ឋ Karnataka បានធ្វើអត្តឃាតខ្លួនឯងកាលពី ថ្ងៃអង្គារ ហើយតាមប្រភព ពត៌មានបាន អោយដឹងថា នាងបានស្គាល់និស្សិតឆ្នាំទី២ នៅ សាកលវិទ្យាល័យ Seshadripuram ម្នាក់តាមបណ្តាញ Facebook អស់រយៈពេល ២ខែ ហើយនាងក៏ធ្លាប់បានរួមភេទ ជាមួយបុរសនោះផងដែរ។ ប្រភពពត៌មានក្នុងស្រុកបានអោយ ដឹងទៀតថា នាងបានខូចចិត្តយ៉ាងខ្លាំង ក្រោយពីនាងបានផ្ញើ request relationship សុំដាក់ “Marriage” ជាមួយមិត្តប្រុស របស់នាង ប៉ុន្តែត្រូវបុរសនោះបដិសេធ ហើយសើច ចំអកដាក់ នាង ដោយគេបាននិយាយថា ទំនាក់ទំនងពួកគេទាំង២គ្រាន់តែជាការលេងសើចប៉ុណ្ណោះ។

ក្មេងស្រីរងគ្រោះរូបនេះត្រូវ បានមិត្តរួមសាលាជាច្រើននាំគ្នាសើចចំអកឌឺដង ហើយក្រុមគ្រួសារ របស់នាងក៏មិនបានដឹងពីរឿងទំនាក់ទំនងស្នេហាតាម Facebook នោះដែរ ដោយគ្រាន់តែ ពួកគាត់ប្រទះឃើញសពកូនស្រីចងកក្នុងបន្ទប់ប៉ុណ្ណោះ។ នេះគឺជាពត៌មានមួយសំរាប់ មិត្តនារីៗ ដែលនិយមលេង Facebook ហើយសូមកុំទុកចិត្តគេពេក។
Khmer-note
article-2490811-0C4865C5000005DC-767_634x329
Share on Google Plus
    Blogger Comment
    Facebook Comment