ក្មេងស្ទាវ៣នាក់ បើកម៉ូតូ គេចពីគូទំនាស់ ជ្រុលបុកម៉ូតូកង់បី ក្រឡាប់ផ្ងារ

ប្រភព ដើមអម្ពិល
ភ្នំពេញ ៖ យុវជន៣នាក់បានជិះម៉ូតូរត់គេចពីការដេញវាយ កាប់ចាក់របស់គូទំនាស់ ហើយជ្រុលទៅ បុក ម៉ូតូកង់បីមួយគ្រឿងទៀត បណ្តាលឲ្យក្រឡាប់ផ្ងារជើង ទាំងអស់គ្នា កាលពីវេលាម៉ោង ១១និង ១០នាទីយប់ថ្ងៃ ទី៧ ខៃ វិច្ជិកាឆ្នាំ ២០១៣ នៅចំណុចផ្លូវ ១៤កែង៥១ ក្នុងសង្កាត់ផ្សារថ្មី១ខណ្ឌដូនពេញ ។

សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញយុវជន០៣នាក់ បានជិះម៉ូតូម៉ាកសងសេ100 ស៊េរី២០០២ ពណ៌ខ្មៅ មិនមានស្លាក់លេខ ជិះឌុបគ្នាធ្វើដំណើរ តាមបណ្តោយផ្លូវលេខ១១៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានក្មេងស្ទាវមួយក្រុម មានគ្នាប្រហែល ជា ៨នាក់បានជិះម៉ូតូបីគ្រឿង បានជិះដេញ តាមវាយពួកគេដោយប្រើខ្សែរក្រវាត់ និងដំបង រហួត មកដល់ចំណុចផ្លូវ ៥១ក៏បណ្តាលឲ្យពួកគេជិះជ្រុល ទៅបុកម៉ូតូកង បីមួយគ្រឿង ដែលបើកបរ ដោយបុរសម្នាក់យ៉ាងពេញទំហឹង ធ្វើឲ្យម៉ូតូកងបីក្រឡាប់ផ្ងារជើងទាំងអស់គ្នាតែ សំណាងល្អទាំងម្ចាស់កង់បីនិង ក្រុមជនរងគ្រោះ ដោយគ្រាន់តែរងរបួសស្រាល ចំណែកក្រុមក្មេងស្ទាវបង្កហេតុដោយឃើញដូចេះក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ។

ប្រភពព័ត៌មានបានបន្តទៀតថា បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ហើយបាន ធ្វើការសម្របសម្រួល ឲ្យចប់រឿងដោយខាង ម៉ូតូដែលជិះឌុបគ្នា0៣នាក់ សងទៅម៉ូតូកងបីចំនួន១០០ដុល្លារ ដើម្បីបញ្ចប់បញ្ហា ៕

Share on Google Plus
    Blogger Comment
    Facebook Comment