ស៊ូស៊ី មានប្រុសស្នេហ៍​ជាកូន​មន្ត្រីធំ​

ភ្នំពេញ៖ កន្លងទៅថ្មីៗនេះ តារាចម្រៀងវ័យក្មេង សាច់សខ្ចី ប្រចាំផលិតកម្មហនុមាន កញ្ញា ស៊ូស៊ី ធ្លាប់បានបញ្ជាក់ប្រាប់ គេហទំព័រ LookingTODAY ម្តងហើយថា បេះដូងរបស់នាង មិនទាន់មាន ទំនាក់ទំនងស្នេហា ជាមួយបុរសណាម្នាក់ឡើយ ហើយនាងក៏ មិនទាន់ចង់គិតគូ ពីរឿងនេះដែរ 
ព្រោះការងារសិល្បៈ កំពុងកាក់កបខ្លាំង ជាពិសេសឱកាស កើបប្រាក់តាមបណ្ដាខេត្ត។
បន្ទាប់ពីបញ្ជាក់ប្រាប់ LookingTODAY រួចហើយ ស្រាប់តែថ្មីៗនេះ តារាចម្រៀងរូបស្រស់សាច់ស ដូចបណ្តូលចេក កញ្ញា ស៊ូស៊ី ត្រូវបានប្រភពច្បាស់ការ ចេញពីចង្កោម អ្នកសិល្បៈ បង្ហើបប្រាប់ឲ្យដឹងថា បច្ចុប្បន្ននាងកំពុងតែ មានទំនាក់ទំនង ស្នេហាជាមួយ បុរសវ័យក្មេងម្នាក់ ដែលបុរសនោះ គឺជាកូនមន្ត្រីធំ ក្នុងជួររាជរដ្ឋាភិបាល ខណៈគេដឹងទៀតថា ឧស្សាហ៍ឃើញបុរស កូនមន្ត្រីធំរូបនោះយក រថយន្តទំនើបរបស់គេ ទៅទទួល ស៊ូស៊ី ដល់ផ្ទះ ដើម្បីចេញទៅដើរលេង និងទៅញ៉ាំអី ជាមួយគ្នា ដោយបើកចំហរ មិនខ្ចីខ្វល់ពីភ្នែកញាតិ។

ប្រភពខាងលើ បានបញ្ជាក់ទៀតថា ចាប់តាំងពី កញ្ញា ស៊ូស៊ី មានទំនាក់ទំនង ជាមួយកូនមន្ត្រី ជាន់ខ្ពស់នោះមក ស៊ូស៊ី ហាក់ឡូយឆាយ និងស៊ីវិល័យជាមុនខ្លាំង ។ មិនតែប៉ុណ្ណោះរបស់របរ ដែលនាងប្រើប្រាស់ គឺមានតម្លៃថ្លៃ និងទាន់សម័យ ពោលគឺប្ដូរចរិតក្លាយជាមនុស្សហ៊ឺហារ កាន់លុយទាំងដៃៗ ហើយមិនសូវខ្វល់ពី ចំណូល បានមកពីអាជីពសិល្បៈ មិនដូចកាលពីនាង ចូលសិល្បៈដំបូង គឺបងឲ្យតែមាន អ្នកហៅច្រៀង ឬថតក្នុងកម្មវិធីណាមួយ គឺនាងស្វាគមន៍ជានិច្ច។

ជុំវិញការបង្ហើបប្រាប់ របស់ប្រភពខាងលើ គេហទំព័រ LookingTODAY នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ មិនអាចទាក់ទង សុំការស្រាយបំភ្លឺ តាមទូរស័ព្ទពី ស្រីស្រស់ ស៊ូស៊ី ដើម្បីបញ្ជាក់ឲ្យច្បាស់បានទេ ដោយសារតែ ទូរស័ព្ទរបស់នាង មិនអាចទាក់ទងបាន ។ តែទោះជាយ៉ាងណា គេហទំព័រ LookingTODAY រងចាំទទួលស្វាគមន៍ ជានិច្ច ចំពោះការចេញមុខ បកស្រាយណាមួយ ពីកញ្ញា ស៊ូស៊ី ដើម្បីឲ្យអស់ ចម្ងល់ពីមហាជន ៕


Looking Today
Looking Today
Looking Today

ប្រភព៖ Looking Today
Share on Google Plus
    Blogger Comment
    Facebook Comment