ស្រីក្រមុំ​ចម្លែក​ដ៏​អភ័ព្វ​ មិនអាច​រួមភេទ​បាន​ ព្រោះ​គ្មាន​រន្ធភេទ​តាំងពី​កំណើត​ (Video Inside)

ប្រភព៖Looking Today អង់គ្លេស៖ នារីវ័យក្រមុំម្នាក់ មានជំងឺចម្លែកម្យ៉ាង ដោយពុំមានរន្ធប្រដាប់ភេទ ដើម្បីឲ្យនាងធ្វើការរួមភេទ និងផ្លាស់ប្តូរឈាម រដូវបានឡើយ។ នាង Jacqui Beck អាយុ ១៩ឆ្នាំ មានជំងឺចម្លែកម្យ៉ាង ដែលមានឈ្មោះថា Mayer-Rokitansky-Küster-Hauser (MRKH) ដោយធ្វើឲ្យនាងពុំមានស្បូន និងរន្ធប្រដាប់ភេទ នោះទេ។

បញ្ហានេះធ្វើឲ្យ Jacqui ធុញថប់ ក្នុងចិត្តជាខ្លាំង ហើយមានអារម្មណ៍ថា នាងពុំមែនជានារីពិតទៀតឡើយ។ វិទ្យាស្ថានសុខភាពមួយ នៅអង់គ្លេសរកឃើញថា បញ្ហាជំងឺ MRKH បានប៉ះពាល់ ដល់ស្ត្រីប្រមាណ ៤៥០០នាក់ ហើយវិធីដែលអាច ធ្វើបាន គឺមានតែការវះកាត់ ប៉ុណ្ណោះ ទើបអាចជួយនារី ដែលជួបអាការៈជំងឺបែបនេះ អាចមានសិចបានល្អ ដូចនារីទូទៅ។

នាងបាននិយាយឲ្យដឹងថា «ខ្ញុំពុំមានឱកាលដើម្បី មានកូននោះទេ ហើយប្រសិនខ្ញុំចង់រួមភេទ ខ្ញុំត្រូវធ្វើការវះកាត់ជាមុនសិន។ ខ្ញុំពិតជាខឹងនឹងខ្លួនឯង ខ្លាំងណាស់ ដែលកើតមកមិនដូចស្រី គេដ៏ទៃទៀតបែបនេះ»៕

Share on Google Plus
    Blogger Comment
    Facebook Comment