រោមប្រដាប់ភេទមានប្រយោជន៏អ្វីខ្លះ ?

តាមការស្រាវជ្រាវ គេបានរក ឃើញ ថា រោមដែលដុះ នៅត្រង់ ផ្លោកពង ស្វាសនេះ ផ្តល់ផល ប្រយោជន៍ យ៉ាងសំខាន់ ក្នុងការជួយ បញ្ចេញ កំដៅ ចេញពងស្វាស ដើម្បីជួយ ឱ្យ ប្រដាប់ភេទ អាច ផលិត ទឹកស្ពែម បានយ៉ាង ប្រសិទ្ធភាព ។​ បុរសខ្លះ ដោយឃើញ រោមដុះ ត្រង់ កន្លែងនេះ បានកើតការ រពិសដៃ បានធ្វើការ ដកចេញ ឬកោរចេញ នោះ ជាការ មិនល្អ សោះ ឡើយ ។

នេះជាវិធីថែរក្សា ប្រដាប់ភេទ ឱ្យបាន ល្អ ដោយលោកអ្នក អាច អនុវត្ត វិធី បានដូចជា៖

១) កុំប្រើប្រាស់ម្សៅរោយ
ពីព្រោះថាម្សៅ កាន់តែបឺតស្រូប និងផ្ទុកសំណើម ដែលជាប្រភព មេរោគ បាត់តេរី និងវត្ថុកខ្វក់ កើតឡើងនៅ ត្រង់កន្លែងនេះ កាន់តែ ច្រើនឡើង ។

២) ជ្រើសរើសខោក្នុង ដែលប្រើសរសៃ ពីធម្មជាតិ
ព្រោះថាសម្លៀក បំពាក់បែបនេះ អាចជួយបញ្ចេញ ខ្យល់អាកាស និងបញ្ចេញ សំណើមបានល្អ ។

៣) ខោក្រៅមិនត្រូវ ឱ្យបន្ថែមកំដៅ ដល់ប្រដាប់ភេទ
ប្រការសំខាន់ មិនត្រូវស្លៀកខោក្នុង និងខោខ្លី ជាន់ពីលើ ហើយស្លៀកខោ ជើងវែង មួយជាន់ទៀត ដែលរួម ខោបីជាន់ ព្រោះថាអាច ធ្វើឱ្យបែកញើស ដោយសារ ការក្តៅស្អុះ ដែលបង្កឱ្យផ្ទុក សំណើមញើស កាន់តែ ច្រើន ។

៤) ខោក្នុងគួរប្រើទំហំ ល្មមជាមួយខ្លួន
មិនត្រូវឱ្យ ចង្អៀតឡើយ ហើយយកល្អ គួរជ្រើសរើស លេខដែល រលុងបន្តិច ទើបប្រសើរ ។ ត្រូវដឹងថា បើ កាលណា ស្លៀកខោក្នុង ចង្អៀតនឹងបង្កឱ្យ កើតសំណើម ដល់ ផ្លោកពងស្វាស និងកើត មេរោគ បាក់តេរី ។

៥) ចូលក្នុងបន្ទប់ទឹកឱ្យបានញឹកញាប់
ដើម្បីបានជួយ បើកខោ បញ្ចេញកំដៅ ពីក្នុងខ្លួនខ្លះ ។ នៅពេលបែកញើស យើងអាចប្រើ ក្រណាត់ជូត សម្អាត ឬ ជូតសាប់ញើស ចេញ កាន់តែល្អ ។ ក្រៅពីនេះ ក៏អាចធ្វើការ ផ្លាស់ប្តូរ ក្នុងពេលថ្ងៃ ដើម្បីមិនឱ្យ ហប់ សំណើម កើតឡើង ។

៦) គួរបោកគក់ សម្អាតខោក្នុង និងមិនគួរ ពាក់ច្រើនថ្ងៃ
គួរបោកគក់ និងហាលឱ្យស្ងួត ព្រោះថាមេរោគ និងផ្អាប់ជាប់ នាំឱ្យកើត មេរោគបាក់តេរី ប៉ះពាល់ដល់ ស្បែកត្រង់ បរិវេណ ប្រដាប់ភេទ បង្កឱ្យកើត អាការរមាស់ ។ បុរសភាគច្រើន តែងកើតអាការ រមាស់ត្រង់ បរិវេណប្រដាប់ភេទ ដោយមិនបាន ដឹងទេថា អាការកើត ចេញ មូលហេតុអ្វី ពិតប្រាកដ ដែលតាមពិត កើតឡើង ព្រោះតែខោក្នុង មិនស្អាត ប៉ុណ្ណោះ ។

៨) កុំព្យាយាមអេះស្បែក បរិវេណប្រដាប់ភេទ ទាល់តែដាច់រលាត់
ព្រោះថាមេរោគ កាន់តែរីក រាលដាល់ ខ្លាំងឡើង និងពិសេស នៅកើតមេរោគ ជ្រៀតជ្រែក បន្ថែមទៀតផង ៕

Share on Google Plus
    Blogger Comment
    Facebook Comment