ឆក់ខ្សែកមិនសម្រេច ត្រូវសមត្ថកិច្ចចាប់ម្នាក់

ភ្នំពេញ: បុរស​ម្នាក់​២​នាក់ ធ្វើ​សកម្មភាព​ឆក់​ខ្សែក​មិនបាន​សម្រេច ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់ កាលពី​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​អូឡាំពិក ខណ្ឌចំការមន​។​​ជនល្មើស​ឈ្មោះ ជា តា​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៣០ ផ្លូវ​លេខ​១២៨ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា​។ ចំណែក​បក្ខពួក​ដែល​រត់​គេចខ្លួនបាត់ ឈ្មោះ រឿន ភេទ​ប្រុស អាយុ​ប្រហែល​២០​ឆ្នាំ មុខរបរ​គ្មាន ភិនភាគ​ខ្មៅ​ស្រអែម កំពស់​ប្រហែល ១,៥៩ ម៉ែត្រ​។​
​ជនរងគ្រោះ​ឈ្មោះ រ៉ៃ យ៉ា ភេទ​ប្រុស អាយុ​ជាង ៣០​ឆ្នាំ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​ទៅផ្ទះ ស្រាប់​តែមាន​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក Fino ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1AO-9018 បើក​ពីក្រោយ​មក​អែប​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​រក​ផ្លាក​ទីន ទម្ងន់ ១ តម្លឹង​របស់ខ្លួន តែ​មិនបាន​សម្រេច ហើយក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បាន​ម្នាក់ រត់​រួច​ម្នាក់​។​

​ជនសង្ស័យ​កំពុងធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌចំការមន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលា​រការ​៕​
Share on Google Plus
    Blogger Comment
    Facebook Comment