ចាប់សិស្សសាលាបញ្ញាសាស្រ្តម្នាក់ ឆក់ទូរស័ព្ទ iPhone 4

ប្រភព​ CEN
ភ្នំពេញ: ​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​១ បាន​ចាប់​សិស្ស​ម្នាក់​ដែល​ដែល​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ iPhon 4 ពី​យុវជន​ម្នាក់ កាលពី​ថ្ងៃទី​១​ខែវិច្ឆិកា​ឆ្នាំ​២០១៣ នៅ​ផ្លូវ​១៣៥ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន​។​
​ជនសង្ស័យ​ឈ្មោះ ជា ច័ន្ទ​រតនា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ សាលា​បញ្ញា​សាស្ត្រ ស្នាក់​នៅផ្ទះ​លេខ​៣៤០ ផ្លូវ​៣៧០ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ ស៊ុយ​សូ​គី​និ​ច រួមជាមួយ​បក្ខពួក​ម្នាក់ទៀត​ដែល​គេចខ្លួនបាត់ គឺ​ឈ្មោះ តាំង វណ្ណ​និ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៩២ ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។​
​ចំណែក​ជនរងគ្រោះ​ឈ្មោះ​វុន ស្រី​មួយ ភេទ​ស្រី អាយុ​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៣L ផ្លូវលំ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជា​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​។

​ជាមួយ​ករណីនេះ នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​១ បានប្រគល់​ទូរស័ព្ទដៃ iPhon 4 ជូន​ម្ចាស់​ដើម​វិញ​។​
​របាយការណ៍​ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​និង​ប្តី បាន​ជិះ​ម៉ូតូ​ចេញពី​ផ្សា​របឹង​កេងកង ឆ្ពោះទៅ​ផ្សារ​ទួល​ទំពូង មកដល់​កន្លែងកើតហេតុ ស្រាប់​តែមាន​ជនល្មើស​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មក​អែប ហើយ​ឆក់យក​ទូរស័ព្ទ​បានសម្រេច​។ ក្នុងពេល​ប្តី​របស់​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ដេញតាម​ទាន់ ចាប់បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ជា ច័ន្ទ​រតនា យកមក​ប្រគល់​ឲ្យ​ប៉ូលិស​។ ចំណែក​បក្ខ​ចោរ​ម្នាក់ទៀត​គេចខ្លួនបាត់​៕​

Share on Google Plus
    Blogger Comment
    Facebook Comment