ចោរវៀតណាម លួចកាបូបលុយ អាជីវករ ផ្សារបឹងត្របែក ត្រូវប្រជាជន ស្វាគមន៍ ឡើងទ្រោមខ្លួន

ប្រភព៖ ដើមអម្ពិល
ភ្នំពេញ : ជនសង្ស័យលួចកាបូប របស់អាជីវករម្នាក់ ត្រូវបានប្រជាពលរដ្ឋ និងសន្តិសុខផ្សារ ដេញចាប់ និងនាំគ្នា វាយមួយដៃ មួយជើង ទំរាំសមត្ថកិច្ចមកទាន់ សល់ដង្ហើមចង្រិត កាលវេលាម៉ោង ៥និង ០៥នាទី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតក្នុងផ្សារបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

ជនសង្ស័យដែលឧស្សាហ៍ ដើរលួចកាបូបលុយ ឬរបស់មានតម្លៃ នៅក្នុងផ្សារបឹងត្របែក ហើយត្រូវបាន អាជីវករ និងអ្នកដំណើរ ចោមរោមវាយឡើងទ្រោមខ្លួននេះ ឈ្មោះ ជាតិ អាយុ៣១ឆ្នាំ ស្នាក់នៅច្បារអំពៅ ម្តុំច្រាំងបាក់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ។

ក្រោយពីវាយឡើងទ្រោម ខ្លួនហើយនោះ ប្រជាពលរដ្ឋ បានប្រគល់ឲ្យសមត្ថកិច្ចនគរបាល ប៉ុស្តិ៍បឹងត្របែក យកទៅឃុំខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅឃុំខ្លួននៅ អធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីចាត់ការបន្ត៕

CH-0286

Share on Google Plus
    Blogger Comment
    Facebook Comment