ឧទ្ធរណ៍​យក​រឿង​​ក្តី​ថៅកែ​ហាង​មីកាហ្សា​ដ៏​ល្បី​ឈ្មោះ​ មក​ជំនុំ​ជម្រះ

ប្រភព​Postkhmer
ភំ្នពេញៈ​ ចែមុំ​ ថៅ​កែ​ហាង​កែ​សម្ផស្ស​មីកាហ្សា ​ល្បី​ឈ្មោះ ក្នុង​ខណ្ឌ​ដូន​ពេញ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​មុន ត្រូវ​បាន​សាលា​ឧទ្ធរណ៍​​បើក​សវ​នា​ការ​ជំនុំ​ជម្រះ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ពី​បទ​អន្តរ​រវាង​បុរស ​ឬស្រ្តី​ពេស្យា​ និងស​ញ្ចា​រិក​ ឬ​សញ្ចា​រិកា​ តាម​មាត្រា ​២៨៥​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។
ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ លោក​ស្រី ​ចាន់​ ម៉ាឌី​ណា​ បាន​ថ្លែង​ថា ​ចាន់​ស្រី​ណុច​ ហៅ​ចែ​មុំ ​(ស្រី)​ អាយុ​ ២៩ឆ្នាំ ​ម្ចាស់​ហាង​កែ​សម្ផស្ស​មីកាហ្សា ​ក្នុង​ខណ្ឌ​ដូន​ពេញ ​ជាប់​ចោទ​ ពី​បទ​អន្ត​ររវាង​បុរស​ ឬស្រ្តី​ពេស្យា​ និង​សញ្ចា​រិក​ ឬ​សញ្ចា​រិកា​។

ថៅ​កែ​ហាង​កែ​សម្ផស្ស​ មីកាហ្សា​រូបនេះ ​ ត្រូវ​បាន​កង​​រាជ​​អា​វុ​ធហ​ត្ថលើ​ផ្ទៃ​ប្រទេ​ស​ និង​ព្រះរាជ​អាជ្ញា​សាលា​ដំបូង​រាជ​ធានី​ភំ្នពេញ​ ចុះ​បង្ក្រាប ​និង​ចាប់​ខ្លួន រួម​និង​មនុស្ស​ស្រី ៤ នាក់​ទៀត ​កាល​ពីយប់​ថ្ងៃ​ទី ​១​៩​ ​ខែ​ក​ញ្ញា​ ឆ្នាំ​ ២០​១២​​ ​នៅ​ផ្ទះ​សំណាក់​ស្រែលា​ភ​ ​ពី​បទ​ជួ​ញ​ដូ​រ​​ផ្លូវ​ភេទ។
សាលា​ដំបូង​រាជ​ធានី​ បាន​បើក​សវនា​ការ​ជំនុំ​ជម្រះ​ និង​ប្រកា​ស​សា​ល​ក្រមចុះ​ថ្ងៃ​ទី១២ ​ខែមីនា​ ឆ្នាំ២០១៣ ​សម្រេច​ផ្តន្ទា​ទោស​ ចាន់​ ​ស្រី​ណុច​ ហៅ​ចែ​មុំ ​អា​យុ​ ២៨ ​ឆ្នាំ ​ឲ្យ​ជាប់​ពន្ធ​នាគារ​ ៤ឆ្នាំ៦ខែ​ តែ​អនុវ​ត្ត​ទោស​ក្នុង​ពន្ធ​នាគា​រ​​ ៣ឆ្នាំ​៦ខែ ​ក្រៅ​​ពី​​នោះ​​ត្រូវ​ព្យួ​រ​​ ពីប​​ទ​ស​ញ្ចា​​រ​ក​ម្ម។​តែ​ការ​សម្រេច​នេះ​​ត្រូវ​ជន​ជាប់​ចោ​ទ​ប្តឹង​ឧទ្ធរណ៍​។

ក្នុង​សវនា​ការ​ ចែមុំ ​បាន​ច្រាន​ចោល​បទ​ចោទ​ ថាខ្លួ​ន​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ទេ ​តាម​ពិត​នៅ​ថ្ងៃ​នោះ ​ហេង​ ដាលិស​ ពឹង​ខ្លួន​ឲ្យ​ជូន​ទៅ​ជួប​មិត្ត​ភ័ក្តិ ​ពេល​ទៅ​ដល់​ផ្ទះ​សំណាក់​ស្រែ​លាភ​ ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​តែ​ម្តង​។

សាល​ដី​កា​លើ​សំណុំ​រឿង​ជំនុំ​ជម្រះ​ថ្ងៃ​នេះ​ នឹង​ប្រកាស​នៅ​ថ្ងៃ​ទី ២៥​ ខែ​វិច្ឆិកា​ខាងមុខ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

Je-mom
ចែមុំ​ ថៅ​កែ​ហាង​កែ​សម្ផស្ស​មីកាហ្សា ​ល្បី​ឈ្មោះពេលនាំមកសវនាការសាលា​ដំបូង​រាជធានី​ភ្នំពេញ។ រូបថត ហុង មិនា
Share on Google Plus
    Blogger Comment
    Facebook Comment