ប្រទះឃើញ សពបុរសម្នាក់ អណ្តែតទឹក ក្រោមស្ពាន ព្រែកសំរោង នគរបាល អំពាវនាវ ស្វែករក សាច់ញាតិ ជនរងគ្រោះ

ប្រភព៖ ដើមអម្ពិល
កណ្តាល ៖ កាលពីវេលា ម៉ោង២រសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុច ទន្លេបាសាក់ ក្រោមស្ពានព្រែកសំរោង (កំពុងសាងសង់) សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានសាកសព បុរសម្នាក់ បានអណ្តែតពីភ្នំពេញ មកទើរនិងបង្កោលដែក សាងសង់ស្ពាន ។ កម្មករពេលកំពុង ធ្វើស្ពាននេះ បានប្រទះឃើញ ក៏រាយការណ៍ មកសមត្ថកិច្ច នគរបាលតាខ្មៅ និងនគរបាលខេត្ត ចុះស្រង់ និងពិនិត្យសាកសព ។

សមត្ថកិច្ច មិនបានស្គាល់ អត្តសញ្ញាណឡើយ គ្រាន់តែដឹងថា សាកសពមានភិនភាគ ជាមនុស្សប្រុស អាយុប្រហែល២៨ឆ្នាំ ស្លៀកខោស្លីប ពណ៌ខ្មៅ ពាក់អាវយឺតដៃ ខ្លីពណ៌ស មានពាក់ក្រវិល សងខាងត្រចៀក កំពស់ 1,73 ម៉ែត្រ សម្បុរខ្មៅស្រអែម នៅកដៃមាន ចងអំបោះពណ៌ ក្រហម មានពាក់ខ្សែចង្កេះ (ខ្សែកថា)។ សាកសពស្លាប់ ប្រមាណពី៣ទៅ៤ថ្ងៃមកហើយ ។

សមត្ថកិច្ច សូមអំពាវនាវ បើសិនមានបងប្អូនណា បានស្គាល់ ឬបាត់បងប្អូន មិនឃើញត្រឡប់ ទៅផ្ទះវិញ ឬមានការសង្ស័យ សូមមកទំនាក់ទំនង ព័ត៌មាន នៅអធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ទូរសព្ឌ័លេខ 012607246 (លោកអធិការ)៕

Hong-0307

Share on Google Plus
    Blogger Comment
    Facebook Comment