អតិថិជន ទិញផ្ទះនៅបុរី សុភមង្គលខក ចិត្ដ ម្ចាស់បុរីក្បត់ ពាក្យសន្យា

ប្រភព ដើមអម្ពិល
ភ្នំពេញ ៖ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ ដែលរស់នៅក្នុងបុរីសុភមង្គល ដែលមានទី តាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦អា ចុះពីស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ បានសម្ដែងការខកចិត្ដយ៉ាង ខ្លាំង ចំពោះម្ចាស់បុរី ដែលបានក្បត់ពាក្យ សន្យារបស់ខ្លួនជាមួយអតិថិជន មុនពេល ទិញផ្ទះ ។

ការក្បត់ពាក្យសន្យា និងប្រែក្រឡាស់ ពាក្យសំដីរបស់ខ្លួនខាងលើនេះ ដោយសារ តែម្ចាស់បុរី បានយកទីតាំងមួយចំនួនដែលពី មុនអះអាងថា ធ្វើជាសួនច្បារ ដើម្បីលំអនៅ ក្នុងបុរី ប៉ុន្ដែទីបំផុតទៅ មិនបានធ្វើសួនច្បារ ទាល់តែសោះ គឺសាងសង់ផ្ទះបន្ថែមទៅវិញ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៣នេះ ប្រជាពលរដ្ឋជាច្រើន គ្រួសារ ដែលបានទិញផ្ទះ ក្នុងតម្លៃរាប់ម៉ឺនដុល្លារនៅ ក្នុងបុរីសុភមង្គល បានសម្ដែងការមិនពេញ ចិត្ដសារជាថ្មី ក្រោយពីដឹងថា ម្ចាស់បុរីបាន យកទីតាំងមួយកន្លែងទៀត នៅកាច់ជ្រុងផ្លូវ ក្នុងបុរី លក់ទៅឱ្យឈ្មួញក្នុងតម្លៃណាមួយ ដើម្បីសាងសង់លំនៅឋាន ដែលពីមុនម្ចាស់ បុរីបានអួតប្រាប់អតិថិជនថា ទីតាំងខាងលើ នេះ និងរៀបចំធ្វើជាសួនច្បារ ដើម្បីបង្អួត រាង និងបង្កើនសោភណ្ឌភាពកាន់តែខ្លាំង សម្រាប់អតិថិជន ដែលរស់នៅក្នុងបុរីនោះ។

ប្រជាពលរដ្ឋមួយចំនួន បាននិយាយថា ការដែលម្ចាស់បុរីយកទីតាំងដី ដែលមាន ទំហំល្មមសង់ផ្ទះបាន នៅកាច់ជ្រុងផ្លូវលេខ ៥៥ នៅក្នុងបុរីនោះ គឺអាចបង្កឱ្យមានគ្រោះ ថ្នាក់ដោយយថាហេតុ នៅពេលធ្វើដំណើរ ដល់កន្លែងផ្លូវកាច់ជ្រុងនោះ ហើយម្យ៉ាង វិញ ទៀត បើម្ចាស់បុរីគិតតែយកដីនៅសល់ លក់ទៅឱ្យឈ្មួញ និងសាងសង់ផ្ទះបន្ថែមនោះ ទៅមុខទៀត ផ្លូវកាន់តែតូច ពិបាកធ្វើដំណើរខ្លាំងណាស់ ។
ប្រជាពលរដ្ឋ ដែលបានចំណាយលុយជា ច្រើនម៉ឺនដុល្លារ ទិញវីឡា និងភូមិគ្រឹះរបស់ បុរីសុភមង្គល ពិតជាខកចិត្ដយ៉ាងខ្លាំងហើយ នៅពេលចង់ជួបម្ចាស់បុរី និយាយពីរឿងទាំង នេះ ម្ចាស់បុរី មិនព្រមជួបនោះឡើយ។

បើតាមប្រជាពលរដ្ឋ ការលួចសង់វីឡា និងលួចលក់ដីទំនេរ នៅក្នុងបុរីរបស់ខ្លួនទៅ ឱ្យអតិថិជនផ្សេងទៀតនោះ ប្រហែលជា ម្ចាស់បុរីមិនបានសុំការអនុញ្ញាតច្បាប់ត្រឹម ត្រូវពីអាជ្ញាធរពាក់ព័ន្ធ និងជំនាញរបស់ សាលាខណ្ឌឫស្សីកែវ និងសាលារាជធានីភ្នំ ពេញទេ មើលទៅ ។ ម្យ៉ាងវិញទៀត ប្រជា ពលរដ្ឋទាំងនេះ ក៏មានចិត្ដអាណិតឈ្មួញ ដែលបានទិញដីនៅទំនេរពីម្ចាស់បុរី យកទៅ សង់វីឡា ឬផ្ទះ ពីព្រោះខ្លាចក្រែងថា ទៅថ្ងៃ ខាងមុខ និងពេលកំពុងសាងសង់ ត្រូវបាន អាជ្ញាធរមានសមត្ថកិច្ច និងមន្ដ្រីជំនាញទទួល ព័ត៌មាន ស្ដីពីការលួចលក់ចុះមកហាមឃាត់ នៅពាក់កណ្ដាលទី នោះច្បាស់ជាមានរឿង រ៉ាវវែងឆ្ងាយថែមទៀត ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏សូមអំពាវនាវដល់ឈ្មួញ ដែលបានយល់ព្រមទិញដីទំនេរខាងលើពី ម្ចាស់បុរី ។

រឿងមួយវិញទៀត ប្រជាពលរដ្ឋដែល រស់នៅក្នុងបុរីសុភមង្គល បានរិះគន់ថា ចាប់ តាំងពីបុរីបង្កើត អស់រយៈពេលជិត១០ឆ្នាំ មកនោះ ម្ចាស់បុរី ម្ចាស់បុរីមិនបានលើក ស្លាកបង្ហាញ ពីបុរីរបស់ខ្លួននៅខាងមុខផ្លូវ ចូលឡើយ ដែលមិនបានបង្ហាញឱ្យមហាជន ស្គាល់ថា នេះជាបុរីអ្វីនោះ ។ កាលពីពេល កន្លងទៅ ដីមួយកន្លែងដែលស្ថិតនៅខាង ឆ្វេងដៃតាមផ្លូវចូលទៅក្នុងបុរី ត្រូវបានម្ចាស់ បុរីអួតប្រាប់អតិថិជនរបស់ខ្លួនថា និងសង់ សួនច្បារ ដើម្បីបង្កើនសោភណ្ឌភាព សម្រាប់ ការរស់នៅក្នុងបុរី ប៉ុន្ដែក្រោយមកទៀត ស្រាប់តែម្ចាស់បុរីយកទីតាំងដែលថា សង់ សួនច្បារនោះ ទៅសង់ផ្ទះកម្ពស់ជាច្រើនជាន់ ពណ៌ក្រហមឆ្អិនឆ្អៅធ្វើពីឈើ ដោយមិនខ្វាយ ខ្វល់និងការសន្យារបស់ខ្លួន ដូចដែលបញ្ជាក់ នៅក្នុងគម្រោងផែនទី ដែលត្រូវបង្ហាញជូន ដល់អតិថិជន កាលពីដើមឡើយនោះ ។

ប្រជាពលរដ្ឋ ដែលមិនពេញចិត្ដនូវទង្វើ របស់ម្ចាស់បុរីសុភមង្គលខាងលើនេះ សូម អំពាវនាវដល់មន្ដ្រីអាជ្ញាធរពាក់ព័ន្ធ និងមន្ដ្រី ជំនាញចុះទៅពិនិត្យមើលករណី ដែលម្ចាស់ បានលក់ទីតាំងដីនៅក្នុងបុរីរបស់ខ្លួន ដែលពី មុនអះអាងថា ទុកធ្វើសួនច្បារនោះទៅឱ្យ អតិថិជនក្រោយ ដើម្បីយកទៅសាងសង់ផ្ទះ។

យ៉ាងណាក៏ដោយ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនទាន់អាចសុំការពន្យល់ណា មួយពីម្ចាស់បុរីបាននៅឡើយទេ នៅព្រឹកថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ៕





Share on Google Plus
    Blogger Comment
    Facebook Comment