យ៉ោម បុបា្ផ នឹងមាន​សេរីភាព​នៅថ្ងៃទី២២ វិច្ឆិកា នេះ

ប្រភព ដើមអម្ពិល
-ព្យុះហៃម៉ា ដែលបោកបក់ពីឆ្នាំ២០០៩ បានរសាត់ចេញពីតំបន់បឹងកក់ហើយ
ភ្នំពេញ ៖ សវនាការរបស់តុលាការកំពូល ទៅលើរឿង ក្ដីអ្នកស្រីយ៉ោម បុបា្ផ ចាប់ផ្ដើមនៅព្រឹកនេះ ជាមួយនឹងការតាមដាន និងចាប់អារម្មណ៍ពី សហគមន៍ជាតិនិងអន្ដរជាតិ ជាពិសេស បណ្ដាអង្គការក្រៅរដ្ឋាភិបាល ដែលតាមដាន ទៅលើករណីរបស់អ្នកស្រី ។

 នៅមុនសវនាការ ក្រុមអង្គការសង្គម ស៊ីវិល ជាតិ និងអន្ដរជាតិ រាប់ទាំងសកម្មជន អ្នកបឹងកក់ខ្លះ អ្នកបុរីកីឡា និងថ្មគោល បាននាំគ្នាធ្វើពិធីតាមសាសនា នៅឯខាងក្រៅ បរិវេណតុលាការកំពូល ក្នុងគោលបំណង សុំឱ្យដោះលែងអ្នកស្រីយ៉ោម បុបា្ផ ពីពន្ធនា គារ ដោយថា អ្នកស្រី ពុំបានប្រព្រឹត្ដកំហុស ណាមួយនោះទេ ខណៈ ដែលអ្នកស្រី ត្រឹម តែតវ៉ាការពារនូវការរឹបអូសដីធ្លីរបស់អ្នក ស្រី នៅតំបន់បឹងកក់តែប៉ុណ្ណោះ ។

បើតាមអ្នកវិភាគ ដែលបានតាមដាននៅ ក្នុងបញ្ហាចម្រូងចម្រាស់ នៃតំបន់អភិវឌ្ឍន៍ បឹងកក់ បានសម្ដែងនូវសុទិដ្ឋិនិយមថា តុលាការកំពូលនៃប្រទេសកម្ពុជា នៅថ្ងៃសុក្រទី២២នេះ ទំនងជាធ្វើការវិនិច្ឆ័យ ដោយផ្ដល់យុត្ដិធម៌ ដល់អ្នកស្រីយ៉ោម បុបា្ផ ឱ្យមានសេរីភាពឡើងវិញ តាមរយៈការវិនិច្ឆ័យ អាចបន្ធូរ បន្ថយទោស រួចព្យួរនិងដោះលែងឱ្យនៅក្រៅឃុំ ឬក៏កាត់ តម្រឹម ខណៈដែលទោសអ្នកស្រី នៅសល់ តែមួយឆ្នាំបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាត់ឱ្យជាប់ទោស៣ឆ្នាំ មកដល់សាលាឧទ្ធរណ៍ បន្ធូរបន្ថយទោស មួយឆ្នាំ នៅសល់២ឆ្នាំ ហើយអ្នកស្រីបានអនុវត្ដទោស មួយឆ្នាំរួចហើយ ។ ដូច្នេះ អ្នកស្រីនឹងអាចត្រូវ បានកាត់តម្រឹម ឬបន្ធូរបន្ថយទោស រួចហើយព្យួរទោសឱ្យនៅក្រៅឃុំ ។

អាចនិយាយដោយខ្លីថា “អ្នកស្រីយ៉ោម បុបា្ផ នឹងមានសេរីភាពឡើង នៅព្រឹកនេះ ជាមួយនិងការរស់នៅ ដោយស្របច្បាប់លើដីរបស់ខ្លួននៅតំបន់បឹង កក់ ខណៈដែលអភិបាលរាជធានីភ្នំពេញ និង ដោះស្រាយបញ្ចប់ ៣៤គ្រួសារទៀតទៀតនេះ” ។

អ្នកវិភាគបានហៅរឿងក្តីក្តាំងនៅតំបន់បឹងកក់ថា ព្យុះកំណាចហៃម៉ា ដែលបានបោកបក់ យ៉ាងសង្គ្រប់មកលើអ្នករស់នៅតំបន់បឹងកក់ ចាប់តាំងពីឆ្នាំ២០០៩ មកដល់ពេលនេះបាន បញ្ចប់ទៅហើយ ដោយជំនួសត្រឡប់មក វិញនូវជំនោរ ដែលបោកបក់ពីទិសឦសានឆ្ពោះទៅទិសនិរតី ដែលនាំមកនៅភាពរងារ និងត្រជាក់ត្រជុំ មកឲ្យអ្នកបឹងកក់។ ដូច្នេះដុំពពកខ្មៅព្យុះហៃម៉ា នឹងមិនវិលត្រឡប់មកតំបន់នេះវិញទេ ។
មជ្ឈដ្ឋានទូទៅ បានសម្ដែងនូវការកោត សរសើរដល់រាជរដ្ឋាភិបាល អភិបាលរាជធានី ភ្នំពេញ និងអង្គការក្រៅរដ្ឋាភិបាល ដែល បានខិតខំស្រាយបញ្ហា ដែលនៅសេសសល ចុងក្រោយចប់ដោយសន្ដិវិធី និងការយោគ យល់ រួចផ្ដល់សេរីភាព ដល់អ្នក ស្រីយ៉ោម បុបា្ផ ដោយតុលាការកំពូល ជាពិសេសការតស៊ូស្វិតស្វាញ របស់អ្នកបឹងកក់តែម្តង ៕

Share on Google Plus
    Blogger Comment
    Facebook Comment