ទារកម្នាក់ ស្លាប់ហើយរស់ឡើងវិញ ខណៈពេលរៀបចំបូជាសព

ដោយយោងទៅតាមភ្នាក់ងារ សារពត៌មាន ស៊ិនហ៊ួរ ដែលចុះថ្ងៃទី២០ ប៉ុន្មានថ្ងៃមុននេះ បានអោយដឹងថា ទារកអាយុជិត មួយខែ ម្នាក់ដែល សំរាកព្យាបាលនៅមន្ទីពេទ្យ ខេត្ត Anhui ប្រទេសចិន បានធ្វើអោយគេ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីក្មេងនេះ ស្លាប់ហើយរស់ឡើងវិញ។

ហេតុការណ៍នេះ បានកើតឡើង ខណៈពេលដែល ក្រុមគ្រូពេទ្យ នៅក្នុងមន្ទីពេទ្យ ខេត្ត Anhui បានបញ្ជាក់ថា ទារកម្នាក់នេះ បានបាត់បង់ជីវិត ហើយខាងមន្ទីពេទ្យក៍បាន ចេញលិខិតមរណៈភាព អោយទារកនោះផងដែរ។ ភ្លាមៗនោះ ទារកកំសត់ម្នាក់នោះ ត្រូវបាន គេនាំទៅផ្ទះវិញដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី ហើយសាកសពទារកនោះ ត្រូវបាន គេតំកល់ទុករយៈពេល ២ថ្ងៃ ស្រាប់តែទារកម្នាក់នោះ បានស្រែកយំ ចំពេលដែលគេ កំពុងរៀបចំ ធ្វើការបូជាសព។

 ក្រោយពីដឹងថា ទារកម្នាក់នោះមិនទាន់ស្លាប់ ឪពុកម្តាយ របស់ទារកនោះ បានបញ្ជូនកូន ទៅកាន់មន្ទីពេទ្យ ដើម្បី អោយគ្រូពេទ្យ សង្គ្រោះជាបន្ទាន់ ហើយពេលនេះ ទារកនោះបានរួចផុត ពីគ្រោះថ្នាក់ ដោយគ្រូពេទ្យបាន បញ្ជាក់ប្រាប់ថា ទារកម្នាក់នេះ មានសុខភាពខ្សោយ ចាប់តាំងពីពេលចាប់កំណើតមកម្លេះ។ ក្រុមគ្រូពេទ្យជំនាញ កំពុងតែធ្វើការតាមដានស្ថានភាព របស់ទារកនោះយ៉ាងយកចិត្តទុកដាក់៕
khmer-note
1-3528db43e1efb9-img-1385019074264 2-t3-3bf2c-1385019074268 62-1385019184059-crop1385019214141p
Share on Google Plus
    Blogger Comment
    Facebook Comment