បុរសសង្ហាម្នាក់​ត្រូវ​ចាប់ខ្លួន​ គ្រាន់តែ​ឈរ​តាមដងផ្លូវ​ ឲ្យគេ​ឱប​ឥតគិតថ្លៃ​ (Video Inside)

ប្រភព LookingToday
អារ៉ាប៊ីសាអូឌីត: តាមរយៈវីដេអូមួយ ដែលត្រូវបានគេបង្ហោះនៅលើ គេហទំព័រ youtube បានបង្ហាញឲ្យឃើញថា បុរសអារ៉ាប៊ីសាអូឌីតម្នាក់ត្រូវ បានប៉ូលីសចាប់ខ្លួន នៅក្នុងទីក្រុង Riyadh បន្ទាប់ពីគេឈរនៅលើដ ងផ្លូវ សាធារណៈ កាន់បដារមួយសរសេរថា Free hug ដែលមានន័យថា ឱបមិនគិតថ្លៃ។

បុរសម្នាក់ដែល មានឈ្មោះថា Abdulrahman al-Khayyal គ្រាន់តែរយៈពេល៣ថ្ងៃ មានអ្នកចូលទស្សនាគេហទំព័រ ជាងមួយលាននាក់។ al-Khayyal ត្រូវបានចាប់ខ្លួនដោយរងការចោទថា រំលោភច្បាប់ក្នុងប្រទេស ប៉ុន្តែលោកនិយាយថា នេះជាសកម្មភាពធ្វើឡើងដើម្បីកិច្ចការមនុស្សធម៌៕


Share on Google Plus
    Blogger Comment
    Facebook Comment