មូលហេតុ​ដែលធ្វើ​ឲ្យ​ការ​ស្រឡាញ់​មិន​បាន​យូរ​អង្វែង

ដើម្បីរក្សាការ​ស្រឡាញ់​​បាន​យូរ​អង្វែងមានចំណុច៣ដែលដៃគូស្នេហាដែលទើបនឹងចាប់ផ្ដើមគួរជៀសវាង

ស្រឡាញ់ស្អាត៖ អ្នក​ដែល​ស្រឡាញ់​មនុស្ស​ស្អាត​គឺ​នៅ​​ជា​មួយ​គ្នា​មិន​បាន​ស្ថិត​ស្ថេរ​នោះ​ទេ​ព្រាះ​សម្រស់​របស់​មនុស្ស​យើង​ម្នាក់ៗ​ត្រូវ​តែ​ជ្រេ​ទៅ​តាម​អាយុ​កាល​នៃ​ពេល​វេលា​ដែល​ធម្មជាតិ​បាន​កំណត់​ ដូច្នេះ​មិន​ចំពោះ​មនុស្ស​បែប​ណានោះ​ទេ​ត្រូវតែមានភាពប្រែ​ប្រួល។ ម្យ៉ាង​ទៀត​ប្រសិន​អ្នក​បាត់​បង់​​សម្រស់​​ហើយ​​គេ​នឹង​ទៅរកអ្នកថ្មីមកជំនួសភ្លាម នេះហើយជានិស្ស័យមនុស្សស្រឡាញ់ស្អាត។

ស្រឡាញ់លុយ៖ មនុស្សដែល​ស្រឡាញ់​ប្រាក់​ងាយ​នឹង​បែក​បាក់​គ្នា​ណាស់ នៅ​ពេល​ដែល​មាន​ប្រាក់​គេ​ខំ​ប្រឹង​ផ្គាប់ផ្គន់យក​ចិត្ត​អ្នក​ ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​​ដោយ​សារ​តែសម្លឹង​ឃើញលុយ​របស់អ្នកតែប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ​នៅ​ពេល​ដែល​អ្នក​អត់​មាន​លុយ​វិញ​នោះ​កុំ​ថា​ឡើយ​គេ​ចង់​នៅ​ក្បែរ​សូម្បី​តែ​មុខ​គេ​មិន​ចង់​មើល​ផង។

ស្រឡាញ់ភាពឡូយឆាយ៖ មនុស្សមួយប្រភេទនេះក៏ពិបាក​នឹង​រស់​នៅ​ជា​មួយ​គ្នា​បានគងវង្ស​​ដែរ ព្រោះ​គេ​មិន​សូវ​ខ្វល់​ខ្វាយ​ពី​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន​ឡើយ គឺគិតតែ​ពី​ខ្លួន​ឯង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​ឡូយ​ឆាយ​​ប៉ុណ្ណោះ​ ព្រោះ​ខ្លាច​អ្នក​ដទៃ​ល្អ​ជាង​ខ្លួន៕

ប្រភព មង្គលការ

Share on Google Plus
    Blogger Comment
    Facebook Comment