តើ​គួរតែស្វែង​យល់​អ្វីខ្លះ មុន​​ពេល​​សម្រច​​ចិត្ត​​រៀប​​អាពាហ៍​ពិពាហ៍?

អាពាហ៍ពិពាហ៍គឺជារឿងដ៏សំខាន់សម្រាប់បុគ្គលគ្រប់រូប ប្រសិន​បើដើរ​ខុស​មួយ​​ជំហ៊ាន​​ហើយ​​គឺ​​ខុស​​មួយ​​ជីវិត​​មិន​​អាច​​កែ​ប្រែ​​បាន​​ទេ។ ដូច្នេះ​​ហើយ​​ដើម្បី​​កសាង​​គ្រួសារ​​មួយ​​ដែល​​ប្រកប​​ទៅ​​ដោយ​​សុភមង្គល អ្នក​​ត្រូវ​​តែ​​ស្វែង​​យល់​​ពី​​កត្តា​​មួយ​​ចំនួន​​មុន​​នឹង​​សម្រេច​​ចិត្ត​​រៀប​អាពាហ៍​ពិពាហ៍។

ប្រភពពី មង្គលការ
ចរិក៖ បើបានប្តីឬប្រពន្ធដែលមានឬកពាថ្លៃថ្នូរនោះប្រៀបដូចជាបានរបស់ដែលមានតម្លៃនៅ ជាមួយអ្នកអញ្ចឹង។ មនុស្សបែបនេះចេះគោរពចាស់ទុំញ្ញាតិមិត្តបងប្អូន ជាពិសេសផ្តល់តម្លៃ​ឲ្យដៃគូរបស់ខ្លួនជានិច្ច។

ចិត្តតែមួយ៖ មានន័យប្រសិនបើអ្នកបានដៃគូដែលចេះយល់ចិត្តគ្នា ចេះស្រឡាញ់ជួយយក​អាសារគា្ន មិនថាមានអ្វីកើតឡើងនោះទេអាដោះស្រាយបានជានិច្ច។ នេះប្រៀបដូចជាកំលាំងចិត្តមួយដែលជុំរុញឲ្យអ្នកមានតែភាពរីកចម្រើននៅក្នុងគ្រួសារ។

អាយុ៖ នេះជាកត្តាមួយដែលត្រូវយកចិត្តទុកដាក់ផងដែរ បើយកគ្នាជាគូរតែរើសមនុស្ស​ដែលមានវ័យប្រហាក់ប្រហែលគ្នា ហើយបើអាចខាងប្រុសបងបន្តិចបន្តួចកុំខុសគ្នាឆ្ងាយពេក មួយចាស់មួយក្មេងមិនសមគ្នាឡើយ។

ស្ថានភាពគ្រួសារ៖ ប្រសិនបើគ្រួសារទាំងពីមានគម្លាតខុសឆ្ងាយគ្នាពេកក៏ពិបាកនិងចង់មេត្រី​ភាពគ្នាដែរ។ ជួនកាលអាចត្រូវភាគីដែលមានស្ថានភាពប្រសើរជាងមើលងាយដូចពាក្យចាស់ ពោលថា (ដៃខ្លីកុំស្រវ៉ាឪបភ្នំ)។

ការអប់រំ៖ គួរតែរើសមនុស្សដែលមានការអប់រំប្រហាក់ប្រហែលគ្នាទើបស្រួល​និយាយគ្នាឆាប់ដឹងសាច់ការ។ នៅពេលដែលមានកិច្ចអ្វីចាំបាច់អ្នកអាចជំនួសដៃជើងគ្នាបាន​ដោយមិនចាំបាច់ពឹងលើម្នាក់ៗ។

មានចិត្តស្មោះ៖ នេះជាចំណុចដែលសំខាន់មិនថាអ្នកណាៗក៏ចង់បានដែរ ដូចច្នេះហើយអ្នកត្រូវ​សង្កេតមើលឲ្យបានច្បាស់។ ពេលខ្លះគេត្រូវការតែទ្រព្យសម្បតិ្ត ឬសម្រស់របស់អ្នក នៅពេលដែលអ្វីៗទាំងអស់នោះរលាយអស់គេក៏លែងត្រូវការអ្នក​ទៀតដែរ។

សូមបញ្ជាក់ផងដែរថា៖ អ្វីដែលរៀបរាប់ខាងលើគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ អាស្រ័យហេតុនេះហើយអ្នកគួគប្បីសិក្សាឲ្យបានច្បាស់បន្ថែមទៀត ដើម្បីកុំឲ្យសម្រេចចិត្ត​ខុសដោយប្រការណាមួយ៕
Share on Google Plus
    Blogger Comment
    Facebook Comment