ឃាត់​ខ្លួន​​បក្ខ​ពួក​​ជន​​ទំ​នើង​​ជា​​សិស្ស​សា​លា ដែល​រំ​លោភ​​ស្ត្រី​​ម្នាក់ បាន​ស​ម្រេច​​គ្រប់​ៗ​​គ្នា​

សារព័ត៌មាន​ វត្តភ្នំ
ខេត្តបន្ទាយមានជ័យ ៖ កង​រាជ​អាវុ​ធ​ហត្ថ ខេត្ត​ប​ន្ទា​យ​មាន​ជ័យ បាន​​ចុះ​​ធ្វើ​ការ​​ស្រាវ​ជ្រាវ និង​​ចាប់​​ឃាត់​ខ្លួន​​ជន​ស​ង្ស័យ​​បាន ៣​​នាក់ ក្នុង​ចំ​ណោម ១០​​នាក់ កាល​ពី​វេ​លា​​ម៉ោង ៩​​និង​​៣០ នា​ទី​ព្រឹក​​ថ្ងៃ​ទី​​៣ ខែ​ធ្នូ ឆ្នាំ​​២០​១៣ នៅ​​ភូមិ​​ប៉ោយ​ចារ​ឃុំ​គុ​ត្ត​សត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ទាក់ទិន​ករណី ចាប់រំលោភ​នារី​អាយុ ១៨​ឆ្នាំ​ម្នាក់ រហូត​បានសំរេច​គ្រប់ៗ​គ្នា ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​។​

​ជនសង្ស័យ​ទាំង ៣ នាក់​នោះ​រួមមាន ១-​ឈ្មោះ រិ​ទ្ធ សុភាព ហៅ​ធា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​ជា​ជនដៃដល់ និង​ជា​អ្នក​ដែល​ចាប់រំលោភ ស្ត្រី​រងគ្រោះ​មុនគេ ២-​ឈ្មោះ ឃួន វុទ្ធី​សែន ហៅ​ក្រឹម ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ៣-​ឈ្មោះ ញឹម ធ្នូ ហៅ​នូ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ទាំង ៣​នាក់​នោះ​សុទ្ធតែជា​សិស្សសាលា​ទាំងអស់ ហើយ​បច្ចុប្បន្ន​រស់នៅ​ភូមិ រស្មី​មានជ័យ​ឃុំ ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។

​ចំណែក​នារី​រងគ្រោះ ដែល​ត្រូវ​ជន​ក្មេង​ទំនើង ចំនួន ១០​នាក់ ចាប់រំលោភ​បានសំរេច ទាំងអស់គ្នា​នោះ​មានឈ្មោះ ពី​វ ណា​ង អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​រស្មី​មានជ័យ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខណៈដែល​នាង​ត្រលប់​មកពី មើល​គេ​បញ្ចាំង​កុន ក្នុង​វត្ត​រស្មី​មានជ័យ តែម្នាក់ឯង​នៅ​ម៉ោង ១០​និង​៣០ នាទី​យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្រាប់តែ​ម៉ូតូ​ដាច់​ច្រវាក់ ក៏ត្រូវ​ក្មេង​ទំនើង​ទាំង ១០​នាក់​បាន​ចាប់​អូស​នាង យក​រំលោភ​ម្ដងម្នាក់ៗ​អស់ចិត្ត​រៀងៗ​ខ្លួន ក៏​គេចខ្លួន​បាត់អស់​។​

​ក្មេង​ទំនើង​ទាំង ៣​នោះបាន​ឆ្លើយ​សារភាពថា ខ្លួន​បាន​ចាប់រំលោភ ស្ត្រី​រងគ្រោះ​ពិតប្រាកដ​មែន ហើយដោយ​យោងតាម ចម្លើយសារភាព​របស់​ជនសង្ស័យ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​កសាង​សំណុំរឿង​បញ្ជូន ទៅកាន់​តុលាការ​ដើម្បី​ដាក់ទោស ទៅតាម​ផ្លូវច្បាប់​។​ចំណែក​បក្ខពួក​ទាំង ៧​នាក់​ដែល​រត់​រួច​នោះ អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ កំពុង​តាម​ស្វែងរក​ចាប់ខ្លួន ដើម្បី​នាំមក​ដាក់ទោស អោយ​ទាល់តែ​បាន បើទោះបីជា​ពួកគេ បាន​រត់គេចខ្លួន​យ៉ាងណាក៏ដោយ​៕

fap-news

Share on Google Plus
    Blogger Comment
    Facebook Comment